អ្នកណាមានចិត្តទូលាយ ហើយយករបស់ខ្លួនឲ្យគេខ្ចី ព្រមទាំងរកស៊ីដោយទៀងត្រង់ អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃហើយ។ មនុស្សល្អនឹងបានសុខជានិច្ច គេនឹងរំឭកកេរ្តិ៍ឈ្មោះគាត់រហូតតទៅ។ គាត់នឹងមិនខ្លាចនរណានិយាយអាក្រក់ ពីគាត់សោះឡើយ គាត់មានចិត្តរឹងប៉ឹង ហើយផ្ញើជីវិតលើព្រះអម្ចាស់ទាំងស្រុង។ គាត់មានចិត្តនឹងន ឥតភ័យខ្លាចអ្វីទាំងអស់ រហូតទាល់តែបានឃើញខ្មាំងសត្រូវបរាជ័យ។ គាត់តែងចែកទានឲ្យអ្នកក្រដោយចិត្តទូលាយ សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ ហើយគាត់ចម្រើនកម្លាំងកាន់តែរុងរឿងឡើងៗ។
អាន ទំនុកតម្កើង 112
ស្ដាប់នូវ ទំនុកតម្កើង 112
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 112:5-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ