ទំនុកតម្កើង 107:17-22

ទំនុកតម្កើង 107:17-22 គខប

អ្នក​ខ្លះ​ទៅ​ជា​ល្ងី‌ល្ងើ ព្រោះ​តែ​អំពើ​បាប និង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត បណ្ដាល​ឲ្យ​គេ​រង​ទុក្ខ​វេទនា។ គេ​លេប​អាហារ​លែង​ចូល​ទៀត​ហើយ គឺ​គេ​នៅ​ជិត​សេចក្ដី​ស្លាប់។ ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ គេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ផុត ពី​ការ​ភ័យ​បារម្ភ។ ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល ពួក​គេ​ក៏​បាន​ជា ព្រះអង្គ​បាន​រំដោះ​គេ​ឲ្យ​រួច​ពី​រណ្ដៅ។ អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក! គេ​ត្រូវ​តែ​ថ្វាយ​យញ្ញ‌បូជា ដើម្បី​អរ​ព្រះ‌គុណ​ព្រះអង្គ ហើយ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ដោយ​បទ​ចម្រៀង​ដ៏​សប្បាយ!