ទំនុកតម្កើង 107:17-22

ទំនុកតម្កើង 107:17-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ អ្នក​ខ្លះ​ល្ងីល្ងើ ព្រោះ​តែ​អំពើ​បាប ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ បណ្ដាល​ឲ្យ​គេ​រង​ទុក្ខ​វេទនា។ គេ​ស្អប់​ខ្ពើម​អាហារ​គ្រប់​មុខ ហើយ​គេ​ចូល​ទៅ​ជិត​ទ្វារ​នៃ​សេចក្ដី​ស្លាប់។ គ្រា​នោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។ ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌បន្ទូល​ទៅ​ប្រោស​គេ​ឲ្យ​ជា ក៏​រំដោះ​ឲ្យ​គេ​រួច​ពី​សេចក្ដី​វិនាស។ ត្រូវ​ឲ្យគេ​អរ​ព្រះ​គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ និង​ដោយ​ព្រោះ​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ជាតិ។ ត្រូវ​ឲ្យ​គេ​ថ្វាយ​យញ្ញបូជា​នៃ​ការ​អរ​ព្រះ‌គុណ ហើយ​ប្រកាស​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ ដោយ​បទ​ចម្រៀង​យ៉ាង​អរ​សប្បាយ។

ទំនុកតម្កើង 107:17-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ខ្លះ​ទៅ​ជា​ល្ងី‌ល្ងើ ព្រោះ​តែ​អំពើ​បាប និង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត បណ្ដាល​ឲ្យ​គេ​រង​ទុក្ខ​វេទនា។ គេ​លេប​អាហារ​លែង​ចូល​ទៀត​ហើយ គឺ​គេ​នៅ​ជិត​សេចក្ដី​ស្លាប់។ ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ គេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ផុត ពី​ការ​ភ័យ​បារម្ភ។ ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល ពួក​គេ​ក៏​បាន​ជា ព្រះអង្គ​បាន​រំដោះ​គេ​ឲ្យ​រួច​ពី​រណ្ដៅ។ អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក! គេ​ត្រូវ​តែ​ថ្វាយ​យញ្ញ‌បូជា ដើម្បី​អរ​ព្រះ‌គុណ​ព្រះអង្គ ហើយ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ដោយ​បទ​ចម្រៀង​ដ៏​សប្បាយ!

ទំនុកតម្កើង 107:17-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ ឯ​ពួក​មនុស្ស​មោហោ គេ​រមែង​មាន​ទុក្ខ ដោយ​ព្រោះ​ការ​រំលង​ច្បាប់ នឹង​អំពើ​ទុច្ចរិត​របស់​គេ ព្រលឹង​គេ​តែង‌តែ​ខ្ពើម​អាហារ​គ្រប់​មុខ ហើយ​គេ​ចូល​ទៅ​ជិត​ទ្វារ​នៃ​សេចក្ដី​ស្លាប់ គ្រា​នោះ គេ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​នោះ ទ្រង់​ចាត់​ព្រះ‌បន្ទូល​ទៅ​ប្រោស​គេ​ឲ្យ​ជា ក៏​ដោះ​ឲ្យ​គេ​រួច​ពី​សេចក្ដី​វិនាស ឱ​សូម​ឲ្យ​មនុស្ស​ទាំង‌ឡាយ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់ ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​ប្រោស​ដល់​មនុស្ស​ជាតិ ដូច្នេះ គួរ​ឲ្យ​គេ​ថ្វាយ​ដង្វាយ​នៃ​សេចក្ដី​អរ​ព្រះ‌គុណ ហើយ​ប្រកាស​ពី​ស្នាដៃ​នៃ​ទ្រង់ ដោយ​ចំរៀង​អរ​សប្បាយ​ចុះ។