ទំនុកតម្កើង 101:1-3

ទំនុកតម្កើង 101:1-3 គខប

ទូលបង្គំ​នឹង​ច្រៀង​រៀប​រាប់​អំពី ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​យុត្តិធម៌ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ។ ទូលបង្គំ​នឹង​យក​ចិត្ត​ទុក​ដាក់ អំពី​មាគ៌ា​ដ៏​ទៀង​ត្រង់។ តើ​ដល់​ពេល​ណា​ទើប​ព្រះអង្គ យាង​មក​រក​ទូលបង្គំ? ទូលបង្គំ​នឹង​រស់​នៅ​ក្នុង​គ្រួសារ​របស់​ទូលបង្គំ ដោយ​កាន់​ចិត្ត​ទៀង​ត្រង់។ ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​អំពើ​អាក្រក់ ណា​មួយ​ជា​ដាច់​ខាត ទូលបង្គំ​មិន​ចូល​ចិត្ត​នឹង​អាកប្ប‌កិរិយា របស់​អស់​អ្នក​ដែល​ក្បត់​ព្រះអង្គ​ឡើយ គឺ​ទូលបង្គំ​មិន​ចង់​ជាប់​ពាក់‌ព័ន្ធ នឹង​អាកប្ប‌កិរិយា​បែប​នេះ​ទេ។