ទំនុកតម្កើង 101:1-3
ទំនុកតម្កើង 101:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទូលបង្គំនឹងច្រៀងអំពីព្រះហឫទ័យសប្បុរស និងយុត្តិធម៌ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ។ ទូលបង្គំនឹងប្រព្រឹត្តតាមផ្លូវទៀងត្រង់។ ឱ តើពេលណាទើបព្រះអង្គយាងមករកទូលបង្គំ? ទូលបង្គំនឹងប្រព្រឹត្តដោយចិត្តទៀងត្រង់ នៅក្នុងផ្ទះទូលបង្គំ ទូលបង្គំនឹងមិនតាំងអ្វីមួយដែលឥតប្រយោជន៍ នៅចំពោះភ្នែកទូលបង្គំឡើយ។ ទូលបង្គំស្អប់កិច្ចការរបស់អស់អ្នក ដែលងាកចេញពីព្រះ កិរិយាបែបនេះនឹងមិនជាប់ នៅក្នុងខ្លួនទូលបង្គំឡើយ។
ទំនុកតម្កើង 101:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំនឹងច្រៀងរៀបរាប់អំពី ព្រះហឫទ័យមេត្តាករុណា និងយុត្តិធម៌ ព្រះអម្ចាស់អើយ ទូលបង្គំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ។ ទូលបង្គំនឹងយកចិត្តទុកដាក់ អំពីមាគ៌ាដ៏ទៀងត្រង់។ តើដល់ពេលណាទើបព្រះអង្គ យាងមករកទូលបង្គំ? ទូលបង្គំនឹងរស់នៅក្នុងគ្រួសាររបស់ទូលបង្គំ ដោយកាន់ចិត្តទៀងត្រង់។ ទូលបង្គំមិនពេញចិត្តនឹងអំពើអាក្រក់ ណាមួយជាដាច់ខាត ទូលបង្គំមិនចូលចិត្តនឹងអាកប្បកិរិយា របស់អស់អ្នកដែលក្បត់ព្រះអង្គឡើយ គឺទូលបង្គំមិនចង់ជាប់ពាក់ព័ន្ធ នឹងអាកប្បកិរិយាបែបនេះទេ។
ទំនុកតម្កើង 101:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទូលបង្គំនឹងច្រៀងពីសេចក្ដីសប្បុរស នឹងសេចក្ដីយុត្តិធម៌ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងច្រៀងសរសើរទ្រង់ ទូលបង្គំនឹងប្រព្រឹត្តតាមផ្លូវគ្រប់លក្ខណ៍ដោយប្រាជ្ញា ឱកាលណាបានទ្រង់យាងមកឯទូលបង្គំ ទូលបង្គំនឹងប្រព្រឹត្តដោយចិត្តទៀងត្រង់នៅក្នុងផ្ទះទូលបង្គំ ទូលបង្គំនឹងមិនតាំងរបស់អាក្រក់អ្វី នៅចំពោះភ្នែកទូលបង្គំឡើយ ទូលបង្គំខ្ពើមកិច្ចការរបស់ពួកអ្នកដែលមិនទៀង កិច្ចការទាំងនោះនឹងមិនជាប់នៅក្នុងខ្លួនទូលបង្គំឡើយ