ព្រះអម្ចាស់អើយ សូមតើនឡើង! បង្ហាញព្រះបារមីរបស់ព្រះអង្គ សូមកុំភ្លេចមនុស្សទន់ទាបឡើយ! ហេតុអ្វីបានជាមនុស្សពាលចំអក មើលងាយព្រះជាម្ចាស់? ហេតុអ្វីបានជាគេគិតក្នុងចិត្តថា «ព្រះអង្គនឹងមិនរករឿងអញឡើយ» ដូច្នេះ? ព្រះអម្ចាស់អើយ ព្រះអង្គពិតជាទតឃើញទុក្ខលំបាក និងការឈឺចាប់របស់មនុស្សទន់ទាប ព្រះអង្គប្រុងនឹងជួយគេជានិច្ច មនុស្សទុគ៌តផ្ញើជីវិតលើព្រះអង្គទាំងស្រុង ហើយមានតែព្រះអង្គទេ ដែលយាងមកជួយសង្គ្រោះជនកំព្រា។ សូមព្រះអង្គកាច់បំបាក់ដៃរបស់មនុស្សពាល សូមដាក់ទោសពួកគេ ដើម្បីកុំឲ្យគេប្រព្រឹត្ត អំពើពាលតទៅទៀត!។ ព្រះអម្ចាស់ជាព្រះមហាក្សត្រដ៏គង់នៅ អស់កល្បជាអង្វែងតរៀងទៅ សាសន៍ដទៃនឹងត្រូវលុបបំបាត់ចេញ អស់ពីស្រុករបស់ព្រះអង្គ។ បពិត្រព្រះអម្ចាស់ ព្រះអង្គទ្រង់ឈ្វេងយល់ បំណងចិត្តរបស់មនុស្សទន់ទាប ព្រះអង្គលើកទឹកចិត្តគេ ព្រះអង្គតែងតែផ្ទៀងព្រះកាណ៌ស្ដាប់ជនកំព្រា និងមនុស្សដែលត្រូវគេជិះជាន់ ហើយព្រះអង្គរកយុត្តិធម៌ឲ្យគេ ដើម្បីកុំឲ្យមនុស្សនៅលើផែនដី អាចសង្កត់សង្កិនគេតទៅមុខទៀត។
អាន ទំនុកតម្កើង 10
ស្ដាប់នូវ ទំនុកតម្កើង 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 10:12-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ