សុភាសិត 8:32-36

សុភាសិត 8:32-36 គខប

ឥឡូវ​នេះ កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ឪពុក អ្នក​ណា​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ឪពុក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល!។ ចូរ​ស្ដាប់​ដំបូន្មាន​របស់​ឪពុក ដោយ​ឥត​ធ្វេស‌ប្រហែស​ឡើយ នោះ​កូន​នឹង​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា។ អ្នក​ណា​ស្ដាប់​ខ្ញុំ ហើយ​ឈរ​យាម​មាត់​ទ្វារ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល។ អ្នក​ណា​រក​ខ្ញុំ​ឃើញ អ្នក​នោះ​មាន​ជីវិត ហើយ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​នោះ។ អ្នក​ណា​រក​ខ្ញុំ​មិន​ឃើញ អ្នក​នោះ​ធ្វើ​បាប​ខ្លួន​ឯង អ្នក​ណា​ស្អប់​ខ្ញុំ អ្នក​នោះ​ស្រឡាញ់​សេចក្ដី​ស្លាប់។