សុភាសិត 8:32-36

សុភាសិត 8:32-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​យើង​ឥឡូវ ដ្បិត​អ្នក​ណា​ដែល​រក្សា​អស់​ទាំង​ផ្លូវ​របស់​យើង នោះ​មាន​ពរ​ហើយ ចូរ​ស្តាប់​ដំបូ‌ន្មាន ហើយ​មាន​ប្រាជ្ញា​ចុះ កុំ​ឲ្យ​ប្រកែក​មិន​ព្រម​ទាំង​ទទួល​ឡើយ មាន​ពរ​ហើយ អ្នក​ណា​ដែល​ស្តាប់​យើង ដោយ​ចាំ​យាម​នៅ​មាត់​ទ្វារ​យើង​រាល់​ថ្ងៃ គឺ​ដែល​រង់​ចាំ​នៅ​ក្រប​ទ្វារ​ផ្ទះ​របស់​យើង ដ្បិត​អ្នក​ណា​ដែល​បាន​យើង នោះ​បាន​ជីវិត ក៏​នឹង​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា​ដែរ តែ​ឯ​អ្នក​ណា​ដែល​ធ្វើ​បាប​នឹង​យើង​នោះ ក៏​ប្រទូស្ត​ដល់​ព្រលឹង​ខ្លួន​ដែរ អស់​អ្នក​ណា​ដែល​ស្អប់​យើង នោះ​ឈ្មោះ​ថា​ស្រឡាញ់​សេចក្ដី​ស្លាប់​ហើយ។

ចែក​រំលែក
អាន សុភាសិត 8

សុភាសិត 8:32-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឥឡូវ​នេះ កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ឪពុក អ្នក​ណា​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ឪពុក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល!។ ចូរ​ស្ដាប់​ដំបូន្មាន​របស់​ឪពុក ដោយ​ឥត​ធ្វេស‌ប្រហែស​ឡើយ នោះ​កូន​នឹង​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា។ អ្នក​ណា​ស្ដាប់​ខ្ញុំ ហើយ​ឈរ​យាម​មាត់​ទ្វារ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល។ អ្នក​ណា​រក​ខ្ញុំ​ឃើញ អ្នក​នោះ​មាន​ជីវិត ហើយ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​នោះ។ អ្នក​ណា​រក​ខ្ញុំ​មិន​ឃើញ អ្នក​នោះ​ធ្វើ​បាប​ខ្លួន​ឯង អ្នក​ណា​ស្អប់​ខ្ញុំ អ្នក​នោះ​ស្រឡាញ់​សេចក្ដី​ស្លាប់។

ចែក​រំលែក
អាន សុភាសិត 8

សុភាសិត 8:32-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ឥឡូវ ដ្បិត​អ្នក​ណា​ដែល​រក្សា​អស់​ទាំង​ផ្លូវ​របស់​អញ នោះ​មាន​ពរ​ហើយ ចូរ​ស្តាប់​ដំបូន្មាន ហើយ​មាន​ប្រាជ្ញា​ចុះ កុំ​ឲ្យ​ប្រកែក​មិន​ព្រម​ទាំង​ទទួល​ឡើយ មាន​ពរ​ហើយ អ្នក​ណា​ដែល​ស្តាប់​អញ ដោយ​ចាំ​យាម​នៅ​មាត់​ទ្វារ​អញ​រាល់​ថ្ងៃ គឺ​ដែល​រង់‌ចាំ​នៅ​ក្រប​ទ្វារ​ផ្ទះ​របស់​អញ ដ្បិត​អ្នក​ណា​ដែល​បាន​អញ នោះ​បាន​ជីវិត ក៏​នឹង​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា​ដែរ តែ​ឯ​អ្នក​ណា​ដែល​ធ្វើ​បាប​នឹង​អញ នោះ​ក៏​ប្រទូស្ត​ដល់​ព្រលឹង​ខ្លួន​ដែរ អស់​អ្នក​ណា​ដែល​ស្អប់​អញ នោះ​ឈ្មោះ​ថា​ស្រឡាញ់​សេចក្ដី​ស្លាប់​ហើយ។

ចែក​រំលែក
អាន សុភាសិត 8