មនុស្សខ្លៅគិតស្មានថាខ្លួនប្រព្រឹត្តត្រូវ រីឯមនុស្សដែលសុខចិត្តទទួលយោបល់ពីអ្នកដទៃ ជាមនុស្សមានប្រាជ្ញា។ មនុស្សខ្លៅឆាប់ច្រឡោតខឹង រីឯមនុស្សឆ្លាតតែងតែចេះទប់ចិត្ត។ មនុស្សនិយាយការពិតរមែងធ្វើឲ្យមានយុត្តិធម៌ រីឯសាក្សីក្លែងក្លាយតែងតែធ្វើឲ្យមានអយុត្តិធម៌។ អ្នកដែលនិយាយប៉បាច់ប៉ប៉ោចតែងតែធ្វើឲ្យអ្នកដទៃរបួស ដូចចាក់មួយដាវ រីឯពាក្យសម្ដីរបស់មនុស្សមានប្រាជ្ញាជាឱសថព្យាបាលមុខរបួស។ ពាក្យពិតនៅមានតម្លៃរហូត រីឯពាក្យភូតភរស្ថិតនៅតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ អ្នកដែលប៉ុនប៉ងធ្វើអំពើអាក្រក់តែងតែលាក់ចិត្តវៀចវេរជានិច្ច រីឯអ្នកកសាងសន្តិភាពតែងតែមានអំណរ។ គ្មានគ្រោះកាចណាកើតមានដល់មនុស្សសុចរិតទេ រីឯមនុស្សអាក្រក់វិញ តែងតែជួបប្រទះនឹងទុក្ខលំបាក។ ព្រះអម្ចាស់ស្អប់មនុស្សកុហក តែព្រះអង្គគាប់ព្រះហឫទ័យនឹងមនុស្សដែលកាន់ពាក្យសច្ចៈ។ មនុស្សឆ្លាតមិនលាតត្រដាងចំណេះខ្លួនទេ រីឯមនុស្សខ្លៅចូលចិត្តអួតអាងអំពីអវិជ្ជារបស់ខ្លួន។ មនុស្សឧស្សាហ៍នឹងក្លាយទៅជាមេគ្រប់គ្រង រីឯមនុស្សខ្ជិលច្រអូសនឹងធ្លាក់ខ្លួនជាខ្ញុំគេ។ ការខ្វល់ខ្វាយតែងតែធ្វើឲ្យមនុស្សបាក់កម្លាំងចិត្ត រីឯពាក្យទន់ភ្លន់តែងតែធ្វើឲ្យមានអំណរឡើងវិញ។ មនុស្សសុចរិតតែងតែនាំមិត្តសម្លាញ់របស់ខ្លួនឲ្យដើរតាមមាគ៌ាល្អ រីឯកិរិយារបស់មនុស្សអាក្រក់នាំឲ្យគេវង្វេងវិញ។ ព្រានកម្ជិលគ្មានសាច់អាំងទេ ចិត្តឧស្សាហ៍ជាសម្បត្តិដ៏មានតម្លៃរបស់មនុស្ស។ នៅក្នុងផ្លូវសុចរិតមានជីវិត ហើយផ្លូវនេះមិននាំមនុស្សទៅរកសេចក្ដីស្លាប់ឡើយ។
អាន សុភាសិត 12
ស្ដាប់នូវ សុភាសិត 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 12:15-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ