សុភាសិត 12:15-28

សុភាសិត 12:15-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មនុស្ស​ខ្លៅ​គិត​ស្មាន​ថា​ខ្លួន​ប្រព្រឹត្ត​ត្រូវ រីឯ​មនុស្ស​ដែល​សុខ​ចិត្ត​ទទួល​យោបល់​ពី​អ្នក​ដទៃ ជា​មនុស្ស​មាន​ប្រាជ្ញា។ មនុស្ស​ខ្លៅ​ឆាប់​ច្រឡោត​ខឹង រីឯ​មនុស្ស​ឆ្លាត​តែងតែ​ចេះ​ទប់​ចិត្ត។ មនុស្ស​និយាយ​ការ​ពិត​រមែង​ធ្វើ​ឲ្យ​មាន​យុត្តិធម៌ រីឯ​សាក្សី​ក្លែងក្លាយ​តែងតែ​ធ្វើ​ឲ្យ​មាន​អយុត្តិធម៌។ អ្នក​ដែល​និយាយ​ប៉បាច់‌ប៉ប៉ោច​តែងតែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​របួស ដូច​ចាក់​មួយ​ដាវ រីឯ​ពាក្យ​សម្ដី​របស់​មនុស្ស​មាន​ប្រាជ្ញា​ជា​ឱសថ​ព្យាបាល​មុខ​របួស។ ពាក្យ​ពិត​នៅ​មាន​តម្លៃ​រហូត រីឯ​ពាក្យ​ភូត‌ភរ​ស្ថិត​នៅ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។ អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​អំពើ​អាក្រក់​តែងតែ​លាក់​ចិត្ត​វៀច‌វេរ​ជានិច្ច រីឯ​អ្នក​កសាង​សន្តិ‌ភាព​តែងតែ​មាន​អំណរ។ គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់​មនុស្ស​សុចរិត​ទេ រីឯ​មនុស្ស​អាក្រក់​វិញ តែងតែ​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក។ ព្រះ‌អម្ចាស់​ស្អប់​មនុស្ស​កុហក តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ដែល​កាន់​ពាក្យ​សច្ចៈ។ មនុស្ស​ឆ្លាត​មិន​លាត​ត្រដាង​ចំណេះ​ខ្លួន​ទេ រីឯ​មនុស្ស​ខ្លៅ​ចូល​ចិត្ត​អួត‌អាង​អំពី​អវិជ្ជា​របស់​ខ្លួន។ មនុស្ស​ឧស្សាហ៍​នឹង​ក្លាយ​ទៅ​ជា​មេ​គ្រប់‌គ្រង រីឯ​មនុស្ស​ខ្ជិល​ច្រអូស​នឹង​ធ្លាក់​ខ្លួន​ជា​ខ្ញុំ​គេ។ ការ​ខ្វល់‌ខ្វាយ​តែងតែ​ធ្វើ​ឲ្យ​មនុស្ស​បាក់​កម្លាំង​ចិត្ត រីឯ​ពាក្យ​ទន់‌ភ្លន់​តែងតែ​ធ្វើ​ឲ្យ​មាន​អំណរ​ឡើង​វិញ។ មនុស្ស​សុចរិត​តែងតែ​នាំ​មិត្ត​សម្លាញ់​របស់​ខ្លួន​ឲ្យ​ដើរ​តាម​មាគ៌ា​ល្អ រីឯ​កិរិយា​របស់​មនុស្ស​អាក្រក់​នាំ​ឲ្យ​គេ​វង្វេង​វិញ។ ព្រាន​កម្ជិល​គ្មាន​សាច់​អាំង​ទេ ចិត្ត​ឧស្សាហ៍​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​មនុស្ស។ នៅ​ក្នុង​ផ្លូវ​សុចរិត​មាន​ជីវិត ហើយ​ផ្លូវ​នេះ​មិន​នាំ​មនុស្ស​ទៅ​រក​សេចក្ដី​ស្លាប់​ឡើយ។

ចែក​រំលែក
អាន សុភាសិត 12

សុភាសិត 12:15-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មនុស្ស​ល្ងី‌ល្ងើ រមែង​ឃើញ​ផ្លូវ​របស់​ខ្លួន ជា​ត្រឹម‌ត្រូវ​ហើយ តែ​អ្នក​ដែល​មាន​ប្រាជ្ញា នោះ​តែង​ស្តាប់​សេចក្ដី​ទូន្មាន​វិញ។ សេចក្ដី​គ្នាន់‌ក្នាញ់​ក្នុង​ចិត្ត​មនុស្ស​ល្ងី‌ល្ងើ នោះ​បាន​សម្ដែង​មក​ឲ្យ​ឃើញ​ភ្លាម តែ​មនុស្ស​ឆ្លៀវ‌ឆ្លាត គេ​តែង​គ្រប​បាំង​សេចក្ដី​ខ្មាស​វិញ។ អ្នក​ណា​ដែល​ពោល​ពាក្យ​ពិត នោះ​រមែង​សម្ដែង​ចេញ​នូវ​សេចក្ដី​សុចរិត តែ​សាក្សី​ក្លែង‌ក្លាយ នោះ​សម្ដែង​សេចក្ដី​កំភូត​វិញ។ មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ តែ​សម្ដី​របស់​មនុស្ស​មាន​ប្រាជ្ញា​ជា​ថ្នាំ​ផ្សះ​វិញ។ បបូរ​មាត់​ដែល​បញ្ចេញ​សេចក្ដី​ពិត នោះ​នឹង​បាន​តាំង​ជាប់​នៅ​ជា‌និច្ច តែ​អណ្ដាត​ភូត​ភរ នោះ​នៅ​តែ​មួយ​ភ្លែត​ទេ។ ការ​ឆ​បោក​រមែង​នៅ​ក្នុង​ចិត្ត​នៃ​មនុស្ស ដែល​គិត​គូរ​បង្កើត​ការ​អាក្រក់ តែ​មាន​អំណរ​សម្រាប់​មនុស្ស ដែល​ប្រឹក្សា​ឲ្យ​មាន​សេចក្ដី​សុខ។ មនុស្ស​សុចរិត​នឹង​មិន​ត្រូវ​កើត​មាន សេចក្ដី​ភិត‌ភ័យ​អន្ត‌រាយ​ឡើយ តែ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ នឹង​បាន​ឆ្អែត​ដោយ​ការ​អាក្រក់។ បបូរ​មាត់​ដែល​ពោល​ពាក្យ​ភូត​ភរ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ពិត​ត្រង់ នោះ​ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ។ មនុស្ស​ឈ្លាសវៃ​តែង​លាក់​បាំង​ចំណេះ​របស់​ខ្លួន តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង​ប្រកាស​ពី​សេចក្ដី​ល្ងង់​ខ្លៅ​វិញ។ ដៃ​របស់​មនុស្ស​ព្យាយាម នឹង​បាន​ឡើង​គ្រប់​គ្រង តែ​មនុស្ស​ខ្ជិល​ច្រអូស នឹង​ត្រូវ​ទទួល​ការ​បម្រើ​វិញ។ ការ​កើត​ទុក្ខ​ដែល​គ្រប​សង្កត់​ចិត្ត នោះ​ធ្វើ​ឲ្យ​រួញ​ថយ​ចុះ តែ​ពាក្យ​ល្អ​មួយ​ម៉ាត់​នឹង​ធ្វើ​ឲ្យ​រីក‌រាយ​ឡើង។ មនុស្ស​ដែល​សុចរិត​ជា​អ្នក​បង្ហាញ​ផ្លូវ ដល់​អ្នក​ជិត​ខាង​ខ្លួន តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នាំ​ឲ្យ​គេ​វង្វេង​វិញ។ មនុស្ស​ណា​ដែល​ខ្ជិល​ច្រអូស មិន​អាំង​សាច់​សត្វ​ដែល​ខ្លួន​ចាប់​បាន​ទេ តែ​មនុស្ស​ឧស្សាហ៍ នឹង​រក​បានសម្បត្តិ​ដ៏​មាន​តម្លៃ។ ជីវិត​ស្ថិត​នៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​សុចរិត ហើយ​ក្នុង​ផ្លូវ​ច្រក​នោះ គ្មាន​សេចក្ដី​ស្លាប់​ឡើយ។

ចែក​រំលែក
អាន សុភាសិត 12

សុភាសិត 12:15-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មនុស្ស​ខ្លៅ​គិត​ស្មាន​ថា​ខ្លួន​ប្រព្រឹត្ត​ត្រូវ រីឯ​មនុស្ស​ដែល​សុខ​ចិត្ត​ទទួល​យោបល់​ពី​អ្នក​ដទៃ ជា​មនុស្ស​មាន​ប្រាជ្ញា។ មនុស្ស​ខ្លៅ​ឆាប់​ច្រឡោត​ខឹង រីឯ​មនុស្ស​ឆ្លាត​តែងតែ​ចេះ​ទប់​ចិត្ត។ មនុស្ស​និយាយ​ការ​ពិត​រមែង​ធ្វើ​ឲ្យ​មាន​យុត្តិធម៌ រីឯ​សាក្សី​ក្លែងក្លាយ​តែងតែ​ធ្វើ​ឲ្យ​មាន​អយុត្តិធម៌។ អ្នក​ដែល​និយាយ​ប៉បាច់‌ប៉ប៉ោច​តែងតែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​របួស ដូច​ចាក់​មួយ​ដាវ រីឯ​ពាក្យ​សម្ដី​របស់​មនុស្ស​មាន​ប្រាជ្ញា​ជា​ឱសថ​ព្យាបាល​មុខ​របួស។ ពាក្យ​ពិត​នៅ​មាន​តម្លៃ​រហូត រីឯ​ពាក្យ​ភូត‌ភរ​ស្ថិត​នៅ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។ អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​អំពើ​អាក្រក់​តែងតែ​លាក់​ចិត្ត​វៀច‌វេរ​ជានិច្ច រីឯ​អ្នក​កសាង​សន្តិ‌ភាព​តែងតែ​មាន​អំណរ។ គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់​មនុស្ស​សុចរិត​ទេ រីឯ​មនុស្ស​អាក្រក់​វិញ តែងតែ​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក។ ព្រះ‌អម្ចាស់​ស្អប់​មនុស្ស​កុហក តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ដែល​កាន់​ពាក្យ​សច្ចៈ។ មនុស្ស​ឆ្លាត​មិន​លាត​ត្រដាង​ចំណេះ​ខ្លួន​ទេ រីឯ​មនុស្ស​ខ្លៅ​ចូល​ចិត្ត​អួត‌អាង​អំពី​អវិជ្ជា​របស់​ខ្លួន។ មនុស្ស​ឧស្សាហ៍​នឹង​ក្លាយ​ទៅ​ជា​មេ​គ្រប់‌គ្រង រីឯ​មនុស្ស​ខ្ជិល​ច្រអូស​នឹង​ធ្លាក់​ខ្លួន​ជា​ខ្ញុំ​គេ។ ការ​ខ្វល់‌ខ្វាយ​តែងតែ​ធ្វើ​ឲ្យ​មនុស្ស​បាក់​កម្លាំង​ចិត្ត រីឯ​ពាក្យ​ទន់‌ភ្លន់​តែងតែ​ធ្វើ​ឲ្យ​មាន​អំណរ​ឡើង​វិញ។ មនុស្ស​សុចរិត​តែងតែ​នាំ​មិត្ត​សម្លាញ់​របស់​ខ្លួន​ឲ្យ​ដើរ​តាម​មាគ៌ា​ល្អ រីឯ​កិរិយា​របស់​មនុស្ស​អាក្រក់​នាំ​ឲ្យ​គេ​វង្វេង​វិញ។ ព្រាន​កម្ជិល​គ្មាន​សាច់​អាំង​ទេ ចិត្ត​ឧស្សាហ៍​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​មនុស្ស។ នៅ​ក្នុង​ផ្លូវ​សុចរិត​មាន​ជីវិត ហើយ​ផ្លូវ​នេះ​មិន​នាំ​មនុស្ស​ទៅ​រក​សេចក្ដី​ស្លាប់​ឡើយ។

ចែក​រំលែក
អាន សុភាសិត 12

សុភាសិត 12:15-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មនុស្ស​ល្ងី‌ល្ងើ រមែង​ឃើញ​ផ្លូវ​របស់​ខ្លួន​ជា​ត្រឹម‌ត្រូវ​ហើយ តែ​អ្នក​ដែល​មាន​ប្រាជ្ញា នោះ​តែង​ស្តាប់​សេចក្ដី​ដំបូន្មាន​វិញ។ សេចក្ដី​គ្នាន់‌ក្នាញ់​ក្នុង​ចិត្ត​មនុស្ស​ល្ងី‌ល្ងើ នោះ​បាន​សំដែង​មក​ឲ្យ​ឃើញ​ភ្លាម តែ​មនុស្ស​ឆ្លៀវ‌ឆ្លាត​គេ​តែង​គ្រប​បាំង​សេចក្ដី​ខ្មាស​វិញ។ អ្នក​ណា​ដែល​ពោល​ពាក្យ​ពិត នោះ​រមែង​សំដែង​ចេញ​នូវ​សេចក្ដី​សុចរិត តែ​សាក្សី​ក្លែង‌ក្លាយ នោះ​សំដែង​សេចក្ដី​កំភូត​វិញ។ មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ តែ​សំដី​របស់​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ។ បបូរ​មាត់​ដែល​បញ្ចេញ​សេចក្ដី​ពិត នោះ​នឹង​បាន​តាំង​ជាប់​នៅ​ជានិច្ច តែ​អណ្តាត​ភូត‌ភរ នោះ​នៅ​តែ​១​ភ្លែត​ទេ។ ការ​ឆ‌បោក​រមែង​នៅ​ក្នុង​ចិត្ត​នៃ​មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់ តែ​មាន​សេចក្ដី​អំណរ​សំរាប់​មនុស្ស​ដែល​ប្រឹក្សា​ឲ្យ​មាន​សេចក្ដី​សុខ។ មនុស្ស​សុចរិត​នឹង​មិន​ត្រូវ​កើត​មាន​សេចក្ដី​ភិត‌ភ័យ​អន្តរាយ​ឡើយ តែ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​នឹង​បាន​ឆ្អែត​ដោយ​ការ​អាក្រក់។ បបូរ​មាត់​ដែល​ពោល​ពាក្យ​ភូត‌ភរ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ពិត​ត្រង់ នោះ​ជា​ទី​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​វិញ។ មនុស្ស​ដែល​មាន​គំនិត គេ​គ្រប​បាំង​ចំណេះ​របស់​ខ្លួន តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង‌តែ​ប្រកាស​ពី​សេចក្ដី​ល្ងង់​វិញ។ ដៃ​របស់​មនុស្ស​ព្យាយាម នឹង​បាន​ឡើង​គ្រប់‌គ្រង តែ​មនុស្ស​ខ្ជិល​ច្រអូស​នឹង​ត្រូវ​ទទួល​ការ​បំរើ​វិញ។ ការ​ទុក្ខ​ដែល​គ្រប​សង្កត់​ចិត្ត នោះ​ធ្វើ​ឲ្យ​រួញ​ថយ​ចុះ តែ​ពាក្យ​ល្អ​១​ម៉ាត់​នឹង​ធ្វើ​ឲ្យ​រីក‌រាយ​ឡើង។ មនុស្ស​សុចរិត​ជា​អ្នក​ចាំ​ផ្លូវ​ដល់​អ្នក​ជិត​ខាង តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​រមែង​នាំ​ឲ្យ​វង្វេង​វិញ។ មនុស្ស​ខ្ជិល​ច្រអូស គេ​មិន​អាំង​សាច់​របស់​សត្វ​ដែល​ខ្លួន​ចាប់​បាន​ទេ តែ​អ្វីៗ​ដែល​មនុស្ស​ឧស្សាហ៍​មាន នោះ​ក៏​រាប់​ជា​វិសេស​វិញ។ ជីវិត​ស្ថិត​នៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​សុចរិត ហើយ​ក្នុង​ផ្លូវ​ច្រក​នោះ​គ្មាន​សេចក្ដី​ស្លាប់​ឡើយ។

ចែក​រំលែក
អាន សុភាសិត 12