ភីលីព ពាក្យលំនាំ
ពាក្យលំនាំ
ក្រុងភីលីព: ជាក្រុងមួយមិនសូវធំប៉ុន្មានទេ សព្វថ្ងៃក្រុងនេះស្ថិតនៅក្នុងប្រទេសក្រិក។
សាវ័កប៉ូលបានទៅផ្សាយដំណឹងល្អនៅគ.ស.៤៩-៥០ ដោយមានលោកស៊ីឡាស លោកធីម៉ូថេ និងលោកលូកាទៅជាមួយផង(កិច្ចការ ១៦.១០-៤០)។
លោកប៉ូលសរសេរសំបុត្រនេះ នៅពេលលោកជាប់ឃុំឃាំង។ កាលគ្រិស្តបរិស័ទនៅក្រុងភីលីពបានទទួលដំណឹងថា លោកជាប់ឃុំឃាំងដូច្នេះ ពួកគេក៏ប្រមូលជំនួយខ្លះផ្ញើតាមលោកអេប៉ាប្រូឌីតទៅជូនលោក។ លុះធ្វើដំណើរមកដល់ក្រុងអេភេសូនេះ លោកអេប៉ាប្រូឌីតមានជំងឺ ហើយចង់ត្រឡប់ទៅក្រុងភីលីពវិញ។ លោកប៉ូលក៏សរសេរសំបុត្រផ្ញើតាមគាត់ ទៅថ្លែងអំណរគុណគ្រិស្តបរិស័ទទាំងនោះ។ លោកបានសរសេរសំបុត្រនេះនៅគ.ស.៥៦-៥៧។
គោលសំខាន់ៗ:
លោកប៉ូលបង្ហាញអំណរសប្បាយរបស់លោក ទោះបីលោកជាប់ឃុំឃាំងក៏ដោយ ក៏លោកយល់ថា លោករងទុក្ខលំបាកដូច្នេះ គឺដូចជារួមជាមួយព្រះគ្រិស្តដែលបានរងទុក្ខលំបាកនោះដែរ។ លោកបានដាស់តឿនគ្រិស្តបរិស័ទនៅក្រុងភីលីពឲ្យមានជំនឿខ្ជាប់ខ្ជួន និងឲ្យគេរស់នៅជាមួយគ្នាដោយសុខសាន្ត ព្រមទាំងសុខចិត្តដាក់ខ្លួនបម្រើគ្នាទៅវិញទៅមក ដូចព្រះគ្រិស្តធ្វើជាគំរូទុកមកស្រាប់។
លោកប៉ូលបានលើកយកអំណររបស់គ្រិស្តបរិស័ទមកនិយាយជាច្រើនលើកច្រើនសា។ លោកក៏បានបញ្ចូលទំនុកបុរាណមួយបទ ដែលបញ្ជាក់អំពីជំនឿរបស់គ្រិស្តបរិស័ទនៅជំនាន់ដើម(២.៦-១១)។
គម្រោងគម្ពីរភីលីពៈ
• សេចក្ដីផ្ដើម ១.១-១១
• ស្ថានភាពរបស់លោកប៉ូល ១.១២-២៦
• ជីវិតរួមជាមួយព្រះគ្រិស្ត ១.២៧-២.១៨
• គម្រោងការរបស់លោកធីម៉ូថេ និងលោកអេប៉ាប្រូឌីត ២.១៩-៣០
• ការទូន្មានឲ្យរស់នៅស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ៣.១-៤.៩
• លោកប៉ូលអរគុណគ្រិស្តបរិស័ទនៅក្រុងភីលីព ៤.១០-២០
• អវសានកថា ៤.២១-២៣
ទើបបានជ្រើសរើសហើយ៖
ភីលីព ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: