ភីលីព ពាក្យ​លំនាំ

ពាក្យ​លំនាំ
ក្រុង​ភីលីព: ជា​ក្រុង​មួយ​មិន​សូវ​ធំ​ប៉ុន្មាន​ទេ សព្វ​ថ្ងៃ​ក្រុង​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​ក្រិក។
សាវ័ក​ប៉ូល​បាន​ទៅ​ផ្សាយ​ដំណឹង‌ល្អ​នៅ​គ.ស.៤៩-៥០ ដោយ​មាន​លោក​ស៊ីឡាស លោក​ធីម៉ូថេ និង​លោក​លូកា​ទៅ​ជា​មួយ​ផង(កិច្ចការ ១៦.១០-៤០)។
លោក​ប៉ូល​សរសេរ​សំបុត្រ​នេះ នៅ​ពេល​លោក​ជាប់​ឃុំ‌ឃាំង។ កាល​គ្រិស្ត‌បរិស័ទ​នៅ​ក្រុង​ភីលីព​បាន​ទទួល​ដំណឹង​ថា លោក​ជាប់​ឃុំ‌ឃាំង​ដូច្នេះ ពួក​គេ​ក៏​ប្រមូល​ជំនួយ​ខ្លះ​ផ្ញើ​តាម​លោក​អេប៉ា‌ប្រូឌីត​ទៅ​ជូន​លោក។ លុះ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​អេភេសូ​នេះ លោក​អេប៉ា‌ប្រូឌីត​មាន​ជំងឺ ហើយ​ចង់​ត្រឡប់​ទៅ​ក្រុង​ភីលីព​វិញ។ លោក​ប៉ូល​ក៏​សរសេរ​សំបុត្រ​ផ្ញើ​តាម​គាត់ ទៅ​ថ្លែង​អំណរ​គុណ​គ្រិស្ត‌បរិស័ទ​ទាំង​នោះ។ លោក​បាន​សរសេរ​សំបុត្រ​នេះ​នៅ​គ.ស.៥៦-៥៧។
គោល​សំខាន់ៗ:
លោក​ប៉ូល​បង្ហាញ​អំណរ​សប្បាយ​របស់​លោក ទោះ‌បី​លោក​ជាប់​ឃុំ‌ឃាំង​ក៏​ដោយ ក៏​លោក​យល់​ថា លោក​រង​ទុក្ខ​លំបាក​ដូច្នេះ គឺ​ដូច​ជា​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​ដែល​បាន​រង​ទុក្ខ​លំបាក​នោះ​ដែរ។ លោក​បាន​ដាស់​តឿន​គ្រិស្ត‌បរិស័ទ​នៅ​ក្រុង​ភីលីព​ឲ្យ​មាន​ជំនឿ​ខ្ជាប់ខ្ជួន និង​ឲ្យ​គេ​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សុខ‌សាន្ត ព្រម​ទាំង​សុខ​ចិត្ត​ដាក់​ខ្លួន​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះ‌គ្រិស្ត​ធ្វើ​ជា​គំរូ​ទុក​មក​ស្រាប់។
លោក​ប៉ូល​បាន​លើក​យក​អំណរ​របស់​គ្រិស្ត‌បរិស័ទ​មក​និយាយ​ជា​ច្រើន​លើក​ច្រើន​សា។ លោក​ក៏​បាន​បញ្ចូល​ទំនុក​បុរាណ​មួយ​បទ ដែល​បញ្ជាក់​អំពី​ជំនឿ​របស់​គ្រិស្ត‌បរិស័ទ​នៅ​ជំនាន់​ដើម(២.៦-១១)។
គម្រោង​គម្ពីរ​ភីលីពៈ
• សេចក្ដី​ផ្ដើម ១.១-១១
• ស្ថាន‌ភាព​របស់​លោក​ប៉ូល ១.១២-២៦
• ជីវិត​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ១.២៧-២.១៨
• គម្រោង‌ការ​របស់​លោក​ធីម៉ូថេ និង​លោក​អេប៉ា‌ប្រូឌីត ២.១៩-៣០
• ការ​ទូន្មាន​ឲ្យ​រស់​នៅ​ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ ៣.១-៤.៩
• លោក​ប៉ូល​អរ‌គុណ​គ្រិស្ត‌បរិស័ទ​នៅ​ក្រុង​ភីលីព ៤.១០-២០
• អវសាន‌កថា ៤.២១-២៣

ទើបបានជ្រើសរើសហើយ៖

ភីលីព ពាក្យ​លំនាំ: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល