ភីលីព 2:6-9

ភីលីព 2:6-9 គខប

ទោះ‌បី​ព្រះអង្គ​មាន​ឋានៈ​ជា​ព្រះ‌ជាម្ចាស់​ក៏​ដោយ ក៏​ព្រះអង្គ​ពុំ​បានក្ដោបក្ដាប់ ឋានៈ​ដែល​ស្មើ​នឹង​ព្រះ‌ជាម្ចាស់​នេះ ទុក​ជា​កម្មសិទ្ធិ​ដាច់​មុខ​របស់​ព្រះអង្គ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ មក​យក​ឋានៈ​ជា​ទាសករ ព្រះអង្គ​បាន​ទៅ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ ហើយ​ក៏​រស់​នៅ​ក្នុង​ភាព​ជា មនុស្ស​សាមញ្ញ​ដែរ។ ព្រះអង្គ​បាន​ដាក់​ខ្លួន ធ្វើ​តាម​ព្រះ‌បញ្ជា រហូត​ដល់​សោយ​ទិវង្គត គឺ​រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាង ថែម​ទៀត​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ លើក​តម្កើង​ព្រះអង្គ​ឡើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ព្រះអង្គ មាន​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់