ភីលេម៉ូន ពាក្យ​លំនាំ

ពាក្យ​លំនាំ
លោក​ភីលេ‌ម៉ូនជា​អ្នក​ធំ​មួយ​រូប​ដែល​ជឿ​ព្រះ‌គ្រិស្ត ហើយ​លោក​ប្រហែល​ត្រូវ​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម‌ជំនុំ​នៅ​ក្រុង​កូឡូស។ គាត់​ត្រូវ​ជា​មិត្ត‌ភក្ដិ​របស់​លោក​ប៉ូល(ខ​១)។ គាត់​មាន​ខ្ញុំ​បម្រើ​ម្នាក់​ឈ្មោះ អូនេ‌ស៊ីម ដែល​បាន​រត់​ចេញ​ពី​ផ្ទះ។ លោក​អូនេ‌ស៊ីម​បាន​ទៅ​ជួប​លោក​ប៉ូល ហើយ​ក៏​ប្រែ​ចិត្ត​ជឿ​ព្រះ‌យេស៊ូ​ដែរ។ លោក​ប៉ូល​បាន​សម្រេច​ចិត្ត​ចាត់​គាត់​ឲ្យ​វិល​ត្រឡប់​ទៅ​រក​ម្ចាស់​របស់​ខ្លួន​វិញ ហើយ​លោក​បាន​សរសេរ​លិខិត​ឲ្យ​គាត់​កាន់​ទៅ​ជា​មួយ​ផង។ ក្នុង​លិខិត​នោះ លោក​ប៉ូល​បាន​សុំ​ឲ្យ​លោក​ភីលេ‌ម៉ូន​ទទួល​លោក​អូនេ‌ស៊ីម ក្នុង​ឋានៈ​ជា​បងប្អូន​រួម​ជំនឿ គឺ​មិន​មែន​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ (ធម្មតា​ទាសករ​ដែល​រត់​ដូច្នេះ តែងតែ​ទទួល​ទោស​ជា​ទម្ងន់)។
គោល​សំខាន់:
យើង​សង្កេត​ឃើញ​ថា លោក​ប៉ូល​ពុំ​បាន​បង្គាប់​បញ្ជា​លោក​ភីលេ‌ម៉ូន​ទេ ហើយ​លោក​ក៏​ពុំ​បាន​ជំទាស់​នឹង​សិទ្ធិ​របស់​លោក​ភីលេ‌ម៉ូន ដែល​ជា​ម្ចាស់​លើ​អូនេ‌ស៊ីម​ដែរ។ លោក​គ្រាន់​តែ​រំឭក​លោក​ភីលេ‌ម៉ូន និង​អស់​អ្នក​ដែល​អាន​លិខិត​នេះ អំពី​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រិស្ត ដែល​នាំ​មនុស្ស​ឲ្យ​មាន​ទំនាក់‌ទំនង​រវាង​គ្នា​នឹង​គ្នា តាម​បែប​មួយ​ថ្មី សម​ជា​អ្នក​ដែល​បាន​ទទួល​ជីវិត​ថ្មី។
គម្រោង​គម្ពីរ​ភីលេ‌ម៉ូនៈ
• សេចក្ដី​ផ្ដើម ១‑៣
• លោក​ប៉ូល​សរសើរ​លោក​ភីលេ‌ម៉ូន ៤‑៧
• លោក​ប៉ូល​សុំ​អនុ‌គ្រោះ​លោក​អូនេ‌ស៊ីម ៨‑២២
• អវសាន‌កថា ២៣‑២៥

ទើបបានជ្រើសរើសហើយ៖

ភីលេម៉ូន ពាក្យ​លំនាំ: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល