ខ្ញុំ ប៉ូល នៅជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្តយេស៊ូ ព្រមទាំងធីម៉ូថេជាបងប្អូន សូមជម្រាបមកលោកភីលេម៉ូនជាទីស្រឡាញ់ ដែលរួមការងារជាមួយយើង សូមជម្រាបមកប្អូនស្រីអាប់ភា ជម្រាបមកលោកអើឃីពដែលតយុទ្ធរួមជាមួយយើង និងសូមជម្រាបមកក្រុមជំនុំ*ដែលប្រជុំគ្នាក្នុងផ្ទះរបស់លោកប្អូន សូមជ្រាប។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះយេស៊ូគ្រិស្តជាអម្ចាស់ ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។ រាល់ពេលអធិស្ឋាន* ខ្ញុំតែងតែនឹកដល់លោកប្អូន ហើយអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច ដ្បិតខ្ញុំបានឮគេនិយាយអំពីសេចក្ដីស្រឡាញ់ និងជំនឿរបស់លោកប្អូនចំពោះព្រះអម្ចាស់យេស៊ូ និងចំពោះប្រជាជនដ៏វិសុទ្ធទាំងអស់។ សូមព្រះអង្គប្រទានឲ្យការរួមរស់ក្នុងជំនឿ ជំរុញចិត្តលោកប្អូនឲ្យស្គាល់ច្បាស់ នូវការល្អគ្រប់យ៉ាង ដែលយើងត្រូវធ្វើថ្វាយព្រះគ្រិស្ត*។ ខ្ញុំមានអំណរ និងមានកម្លាំងចិត្តយ៉ាងខ្លាំង ដោយឃើញថាលោកប្អូនមានចិត្តស្រឡាញ់ ដ្បិតលោកប្អូនបានធ្វើឲ្យប្រជាជនដ៏វិសុទ្ធ*មានចិត្តស្ងប់។
អាន ភីលេម៉ូន 1
ស្ដាប់នូវ ភីលេម៉ូន 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ភីលេម៉ូន 1:1-7
3 ថ្ងៃ
ដំណឹងល្អផ្លាស់ប្តូរជីវិត—ដូចជាសំបុត្រខ្លីនេះដាស់តឿនបងប្រុសម្នាក់ឲ្យទទួលបងប្អូនម្នាក់ទៀតមកវិញ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈភីលេម៉ូន ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលបានជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ