ភីលេម៉ូន 1:1-3

ភីលេម៉ូន 1:1-3 គខប

ខ្ញុំ ប៉ូល នៅ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះគ្រិស្ត‌យេស៊ូ ព្រម​ទាំង​ធីម៉ូថេ​ជា​បងប្អូន សូម​ជម្រាប​មក​លោក​ភីលេ‌ម៉ូន​ជា​ទី​ស្រឡាញ់ ដែល​រួម​ការ‌ងារ​ជា​មួយ​យើង សូម​ជម្រាប​មក​ប្អូន​ស្រី​អាប់ភា ជម្រាប​មក​លោក​អើ‌ឃីព​ដែល​តយុទ្ធ​រួម​ជា​មួយ​យើង និង​សូម​ជម្រាប​មក​ក្រុម‌ជំនុំ*​ដែល​ប្រជុំ​គ្នា​ក្នុង​ផ្ទះ​របស់​លោក​ប្អូន សូម​ជ្រាប។ សូម​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​អម្ចាស់ ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន។