ភីលេម៉ូន 1:1-3
ភីលេម៉ូន 1:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុល ជាអ្នកទោសដោយព្រោះព្រះគ្រីស្ទ និងធីម៉ូថេ ជាបងប្អូនយើង សូមជម្រាបមកលោកភីលេម៉ូន ជាទីស្រឡាញ់ និងជាអ្នករួមការងារជាមួយយើង សូមជម្រាបមកនាងអាប់ភា ជាប្អូនស្រី សូមជម្រាបមកលោកអើឃីព ជាអ្នករួមតយុទ្ធជាមួយយើង និងសូមជម្រាបមកក្រុមជំនុំ ដែលប្រជុំនៅផ្ទះរបស់លោក។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះ ជាព្រះវរបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
ភីលេម៉ូន 1:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំ ប៉ូល នៅជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្តយេស៊ូ ព្រមទាំងធីម៉ូថេជាបងប្អូន សូមជម្រាបមកលោកភីលេម៉ូនជាទីស្រឡាញ់ ដែលរួមការងារជាមួយយើង សូមជម្រាបមកប្អូនស្រីអាប់ភា ជម្រាបមកលោកអើឃីពដែលតយុទ្ធរួមជាមួយយើង និងសូមជម្រាបមកក្រុមជំនុំ*ដែលប្រជុំគ្នាក្នុងផ្ទះរបស់លោកប្អូន សូមជ្រាប។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះយេស៊ូគ្រិស្តជាអម្ចាស់ ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។
ភីលេម៉ូន 1:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សំបុត្រប៉ុល ជាសិស្សរបស់ព្រះគ្រីស្ទយេស៊ូវ ដែលខ្ញុំជាប់គុកនេះ នឹងធីម៉ូថេ ជាបងប្អូន យើងខ្ញុំផ្ញើមកអ្នកភីលេម៉ូន ជាសំឡាញ់ស្ងួនភ្ងា ដែលធ្វើការជាមួយនឹងយើងខ្ញុំ ហើយមកនាងអាប់ភា ជាអ្នកស្ងួនភ្ងា នឹងអ្នកអើឃីព ជាគូកនតយុទ្ធជាមួយនឹងយើងខ្ញុំ ព្រមទាំងពួកជំនុំ ដែលប្រជុំនៅផ្ទះអ្នកដែរ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។