អូបាឌា ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរដ៏ខ្លីរបស់ព្យាការីអូបាឌា ដែលយើងស្គាល់ត្រឹមតែឈ្មោះនេះ ជាព្រះបន្ទូលស្ដីបន្ទោសជនជាតិអេដុម (ពូជពង្សរបស់លោកអេសាវ) ព្រោះពួកគេប្រកាន់ឥរិយាបថមិនសមរម្យចំពោះជនជាតិអ៊ីស្រាអែល (ពូជពង្សរបស់លោកយ៉ាកុប ជាប្អូនរបស់លោកអេសាវ)។ ជនជាតិអេដុមមានទឹកដីនៅខាងត្បូងសមុទ្រមរណៈ ហើយពួកគេតែងតែបង្ករឿងជាមួយជនជាតិអ៊ីស្រាអែលជានិច្ច។ នៅពេលដែលស្រុកយូដា និងក្រុងយេរូសាឡឹមធ្លាក់ទៅក្នុងកណ្ដាប់ដៃខ្មាំង ជនជាតិអេដុមពុំបានមកជួយបងប្អូនរបស់ខ្លួនទេ គឺពួកគេបែរជាឆ្លៀតឱកាសរឹបអូសយកទ្រព្យសម្បត្តិពីក្រុងយេរូសាឡឹមទៀតផង។
ព្យាការីអូបាឌាប្រកាសឲ្យជនជាតិអេដុមដឹងថា ពួកគេនឹងត្រូវរលាយសូន្យ រួមជាមួយខ្មាំងសត្រូវឯទៀតៗរបស់ជនជាតិអ៊ីស្រាអែលដែរ។ តាមរយៈសេចក្ដីប្រកាសនេះ លោកក៏ចង់លើកទឹកចិត្តជនជាតិអ៊ីស្រាអែលថា ព្រះជាម្ចាស់នឹងយាងមកវិនិច្ឆ័យទោសជាតិសាសន៍ទាំងអស់ដែលជាសត្រូវរបស់ពួកគេ។
ទើបបានជ្រើសរើសហើយ៖
អូបាឌា ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.