អូបាឌា 1:15-18

អូបាឌា 1:15-18 គខប

ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស ប្រជា‌ជាតិ​ទាំង​អស់ ជិត​មក​ដល់​ហើយ ព្រះអង្គ​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដែរ។ អ្នក​នឹង​ទទួល​ទោស​តាម​អំពើ​អាក្រក់​របស់​ខ្លួន! «ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​បាន​ផឹក​ពី​ពែង​នៃ​ទុក្ខ​ទោស នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​គ្រប់​គ្រាន់​ហើយ។ នៅ​ពេល​ខាង​មុខ ប្រជា‌ជាតិ​ទាំង​អស់ ក៏​នឹង​ផឹក​ពី​ពែង​នេះ​ឥត​ឈប់​ឡើយ ពួក​គេ​ផឹក​រហូត​ទាល់​តែ​ស្រវឹង ហើយ​វិនាស​សូន្យ​ទាំង​អស់​គ្នា។ អស់​អ្នក​នៅ​សេស‌សល់​ពី​ស្លាប់​នឹង​នាំ​គ្នា​មក រស់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​ដែល​បាន​វិសុទ្ធ​ឡើង​វិញ កូន​ចៅ​យ៉ាកុប​នឹង​យក​ទឹក​ដី ដែល​សត្រូវ​ដណ្ដើម​បាន​នោះ​មក​វិញ។ កូន​ចៅ​យ៉ាកុប​នឹង​ប្រៀប​ដូច​ជា​ភ្លើង កូន​ចៅ​យ៉ូសែប​ប្រៀប​ដូច​ជា​អណ្ដាត​ភ្លើង រីឯ​កូន​ចៅ​អេសាវ​នឹង​ប្រៀប​ដូច​ជា​ចំបើង ដែល​ត្រូវ​ភ្លើង​ឆាប​ឆេះ ហើយ​ក្នុង​ចំណោម​កូន​ចៅ​របស់​អេសាវ គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​ឡើយ» ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ។