អូបាឌា 1:15-18
អូបាឌា 1:15-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ានៅជិតបង្កើយ ទាស់នឹងអស់ទាំងសាសន៍ អ្នកបានប្រព្រឹត្តយ៉ាងណា ព្រះក៏នឹងប្រព្រឹត្តចំពោះអ្នកយ៉ាងនោះដែរ អំពើដែលអ្នកបានប្រព្រឹត្ត នោះនឹងធ្លាក់មកលើក្បាលអ្នកវិញ។ ដ្បិតដែលអ្នកបានផឹកនៅលើភ្នំបរិសុទ្ធរបស់យើងជាយ៉ាងណា អស់ទាំងសាសន៍នៅជុំវិញអ្នកក៏នឹងផឹកយ៉ាងនោះដែរ គេនឹងផឹក ហើយគេនឹងលេបចូលទៅ រួចគេនឹងបានដូចជាសាសន៍ដែលមិនធ្លាប់មាន។ ប៉ុន្តែ នៅលើភ្នំស៊ីយ៉ូននឹងមានអស់អ្នកដែលរួចជីវិត ហើយភ្នំនោះនឹងបានបរិសុទ្ធ ឯពូជពង្សយ៉ាកុបនឹងបានកេរអាកររបស់ខ្លួនវិញ។ ពូជពង្សយ៉ាកុបនឹងបានដូចជាភ្លើង ឯពូជពង្សយ៉ូសែបជាអណ្ដាតភ្លើង ចំណែកពូជពង្សអេសាវនឹងបានដូចជាជញ្ជ្រាំង ហើយភ្លើងនោះនឹងឆាបឆេះគេ រួចបន្សុសគេអស់ទៅ គ្មានអ្នកណាសល់នៅក្នុងពូជពង្សអេសាវឡើយ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលហើយ។
អូបាឌា 1:15-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃដែលព្រះអម្ចាស់វិនិច្ឆ័យទោស ប្រជាជាតិទាំងអស់ ជិតមកដល់ហើយ ព្រះអង្គនឹងប្រព្រឹត្តចំពោះអ្នក ដូចអ្នកបានប្រព្រឹត្តចំពោះអ្នកដទៃដែរ។ អ្នកនឹងទទួលទោសតាមអំពើអាក្រក់របស់ខ្លួន! «ចំណែកឯអ្នករាល់គ្នាវិញ អ៊ីស្រាអែលអើយ អ្នករាល់គ្នាបានផឹកពីពែងនៃទុក្ខទោស នៅលើភ្នំដ៏វិសុទ្ធរបស់យើងគ្រប់គ្រាន់ហើយ។ នៅពេលខាងមុខ ប្រជាជាតិទាំងអស់ ក៏នឹងផឹកពីពែងនេះឥតឈប់ឡើយ ពួកគេផឹករហូតទាល់តែស្រវឹង ហើយវិនាសសូន្យទាំងអស់គ្នា។ អស់អ្នកនៅសេសសល់ពីស្លាប់នឹងនាំគ្នាមក រស់នៅលើភ្នំស៊ីយ៉ូនដែលបានវិសុទ្ធឡើងវិញ កូនចៅយ៉ាកុបនឹងយកទឹកដី ដែលសត្រូវដណ្ដើមបាននោះមកវិញ។ កូនចៅយ៉ាកុបនឹងប្រៀបដូចជាភ្លើង កូនចៅយ៉ូសែបប្រៀបដូចជាអណ្ដាតភ្លើង រីឯកូនចៅអេសាវនឹងប្រៀបដូចជាចំបើង ដែលត្រូវភ្លើងឆាបឆេះ ហើយក្នុងចំណោមកូនចៅរបស់អេសាវ គ្មាននរណាម្នាក់បានរួចជីវិតឡើយ» ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ។
អូបាឌា 1:15-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ា ជិតនឹងមកលើអស់ទាំងសាសន៍ហើយ នោះដែលឯងបានប្រព្រឹត្តយ៉ាងណា ក៏នឹងមានគេប្រព្រឹត្តនឹងឯងយ៉ាងនោះដែរ គឺអំពើដែលឯងប្រព្រឹត្តនោះ នឹងធ្លាក់មកលើក្បាលឯងវិញ ដ្បិតដែលឯងបានផឹកនៅលើភ្នំបរិសុទ្ធរបស់អញជាយ៉ាងណា នោះអស់ទាំងសាសន៍ដទៃនឹងផឹកយ៉ាងនោះជានិច្ចដែរ អើ គេនឹងផឹក ហើយលេបចុះទៅ រួចនឹងត្រឡប់ដូចជាមិនដែលកើតមកវិញ។ ប៉ុន្តែនៅភ្នំស៊ីយ៉ូន នឹងមានពួកអ្នកខ្លះដែលរួចជីវិត ហើយភ្នំនោះនឹងបានបរិសុទ្ធ ឯពួកវង្សយ៉ាកុប គេនឹងបានកេរ្តិ៍អាកររបស់គេវិញ នោះពួកវង្សយ៉ាកុបនឹងបានដូចជាភ្លើង ឯពួកវង្សយ៉ូសែបជាអណ្តាតភ្លើង ចំណែកពួកវង្សអេសាវ គេនឹងបានដូចជាជញ្ជ្រាំង ហើយភ្លើងនោះនឹងឆេះនៅកណ្តាលគេ ព្រមទាំងបន្សុសគេអស់រលីងទៅ ឥតមានអ្នកណាសល់នៅក្នុងពួកវង្សអេសាវឡើយ ដ្បិតព្រះយេហូវ៉ា ទ្រង់បានចេញវាចាហើយ