ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: “ប្រសិនបើនរណាម្នាក់ ទោះបីប្រុស ឬស្រីក្ដី ប្រព្រឹត្តអំពើបាបណាមួយចំពោះមនុស្សម្នាក់ អ្នកនោះប្រព្រឹត្តខុសចំពោះព្រះអម្ចាស់ និងធ្វើឲ្យខ្លួនឯងមានទោស។ អ្នកនោះត្រូវតែទទួលសារភាពអំពើបាបដែលខ្លួនបានប្រព្រឹត្ត ហើយប្រគល់របស់ដែលខ្លួនយកមកដោយទុច្ចរិតទៅម្ចាស់ដើមវិញ ទាំងបង់ជំងឺចិត្តឲ្យគេមួយភាគប្រាំផង។ ប្រសិនបើម្ចាស់ដើមស្លាប់ ហើយគ្មានអ្នកស្នងមត៌ក ដើម្បីទទួលរបស់ដែលគេយកមកសងទេ ត្រូវយករបស់នោះទៅថ្វាយព្រះអម្ចាស់ គឺប្រគល់ជូនបូជាចារ្យ ទាំងថ្វាយចៀមឈ្មោលមួយ ជាតង្វាយលោះបាបពីលើនោះថែមទៀត។
អាន ជនគណនា 5
ស្ដាប់នូវ ជនគណនា 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 5:5-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ