ពួកគេចាកចេញពីកាដេស មកបោះជំរំនៅភ្នំហោរ ដែលនៅជាយដែនស្រុកអេដុម។ លោកបូជាចារ្យអើរ៉ុនបានឡើងទៅលើភ្នំហោរ តាមបង្គាប់របស់ព្រះអម្ចាស់ ហើយលោកទទួលមរណភាពនៅទីនោះ ក្នុងឆ្នាំទីសែសិប ក្រោយជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប នៅថ្ងៃទីមួយ ខែទីប្រាំ។ ពេលលោកអើរ៉ុនទទួលមរណភាពនៅលើភ្នំហោរ លោកមានអាយុមួយរយម្ភៃបីឆ្នាំ។ ស្ដេចក្រុងអើរ៉ាត គឺស្ដេចជនជាតិកាណានដែលរស់នៅតំបន់ណេកិប ក្នុងស្រុកកាណាន បានឮដំណឹងថាជនជាតិអ៊ីស្រាអែលមកដល់តំបន់នោះ។ ជនជាតិអ៊ីស្រាអែលចាកចេញពីភ្នំហោរ មកបោះជំរំនៅសាល់ម៉ូណា។ ពួកគេចាកចេញពីសាល់ម៉ូណា មកបោះជំរំនៅពូណូន។
អាន ជនគណនា 33
ស្ដាប់នូវ ជនគណនា 33
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 33:37-42
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ