ជនគណនា 33:37-42

ជនគណនា 33:37-42 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គេ​ចេញ​ពី​កាដេស មក​បោះ​ជំរំ​នៅ​ភ្នំ​ហោរ ជាយ​ស្រុក​អេដុម។ សង្ឃ​អើរ៉ុន​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ហើយ​គាត់​បាន​ស្លាប់​នៅ​ទី​នោះ ក្នុង​ឆ្នាំ​ទី​សែសិប ក្រោយ​ពី​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ប្រាំ។ ពេល​លោក​អើរ៉ុន​ស្លាប់​នៅ​លើ​ភ្នំ​ហោរ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​បី​ឆ្នាំ។ ស្តេច​អើរ៉ាត ជា​សាសន៍​កាណាន ដែល​រស់​នៅ​តំបន់​ណេកិប​ស្រុក​កាណាន បាន​ឮ​ថា​កូន​ចៅ​អ៊ីស្រា‌អែល​មក​ដល់​តំបន់​នោះ។ បន្ទាប់​មក គេ​ចេញ​ពី​ភ្នំ​ហោរ មក​បោះ​ជំរំ​នៅ​សាល‌ម៉ូណា។ គេ​ចេញ​ពី​សាល‌ម៉ូណា មក​បោះ​ជំរំ​នៅ​ពូណូន។

ចែក​រំលែក
អាន ជនគណនា 33

ជនគណនា 33:37-42 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​គេ​ចាក​ចេញ​ពី​កាដេស មក​បោះ​ជំរំ​នៅ​ភ្នំ​ហោរ ដែល​នៅ​ជាយ​ដែន​ស្រុក​អេដុម។ លោក​បូជា‌ចារ្យ​អើរ៉ុន​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ ហើយ​លោក​ទទួល​មរណ‌ភាព​នៅ​ទី​នោះ ក្នុង​ឆ្នាំ​ទី​សែ‌សិប ក្រោយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ប្រាំ។ ពេល​លោក​អើរ៉ុន​ទទួល​មរណ‌ភាព​នៅ​លើ​ភ្នំ​ហោរ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​បី​ឆ្នាំ។ ស្ដេច​ក្រុង​អើរ៉ាត គឺ​ស្ដេច​ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​តំបន់​ណេកិប ក្នុង​ស្រុក​កាណាន បាន​ឮ​ដំណឹង​ថា​ជន‌ជាតិ​អ៊ីស្រា‌អែល​មក​ដល់​តំបន់​នោះ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ភ្នំ​ហោរ មក​បោះ​ជំរំ​នៅ​សាល់‌ម៉ូណា។ ពួក​គេ​ចាក​ចេញ​ពី​សាល់‌ម៉ូណា មក​បោះ​ជំរំ​នៅ​ពូណូន។

ចែក​រំលែក
អាន ជនគណនា 33

ជនគណនា 33:37-42 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គេ​ចេញ​ពី​កាដេស​មក​ស្នាក់​នៅ​ត្រង់​ភ្នំ​ហោរ ជា​ព្រំ​ប្រទល់​ស្រុក​អេដំម។ នៅ​ទី​នោះ អើរ៉ុន​ដ៏​ជា​សង្ឃ​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ក៏​ស្លាប់​ទៅ នៅ​ថ្ងៃ​ដំបូង ក្នុង​ខែ​ស្រាពណ៍ នា​ឆ្នាំ​ទី​៤០ ក្រោយ​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក កាល​អើរ៉ុន​ស្លាប់​ទៅ នៅ​លើ​ភ្នំ​ហោរ នោះ​លោក​បាន​អាយុ​១២៣​ឆ្នាំ​ហើយ។ គ្រា​នោះ អើរ៉ាត​ជា​ស្តេច​សាសន៍​កាណាន ដែល​អាស្រ័យ​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ស្រុក​កាណាន ទ្រង់​ក៏​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រាអែល​ធ្វើ​ដំណើរ​មក។ ឯ​ពួក​អ៊ីស្រាអែល​ក៏​ចេញ​ពី​ភ្នំ​ហោរ​មក​ស្នាក់​នៅ​ត្រង់​សាល‌ម៉ូន៉ា គេ​ចេញ​ពី​សាល‌ម៉ូន៉ា​មក​ស្នាក់​នៅ​ត្រង់​ពូណូន

ចែក​រំលែក
អាន ជនគណនា 33