ជនគណនា 32:10-14

ជនគណនា 32:10-14 គខប

នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ហើយ​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង​ម៉ាត់​ថា: “អស់​អ្នក​ដែល​បាន​ចេញ​មក​ពី​ស្រុក​អេស៊ីប ហើយ​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​មិន​ឃើញ​ទឹក​ដី ដែល​យើង​បាន​សន្យា​ប្រគល់​ឲ្យ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប​ឡើយ ព្រោះ​ពួក​គេ​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​យើង ដោយ​ចិត្ត​ស្មោះ​ត្រង់​ទេ។ មាន​តែ​កាលែប ជា​កូន​របស់​យេភូ‌នេ ជា​ជន‌ជាតិ​គេណាស និង​យ៉ូស្វេ ជា​កូន​របស់​នូន​ប៉ុណ្ណោះ ដែល​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ដោយ​ចិត្ត​ស្មោះ​ត្រង់”។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដើរ​វិល‌វល់ នៅ​ក្នុង​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ រហូត​ទាល់​តែ​មនុស្ស​មួយ​ជំនាន់ ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ត្រូវ​បាត់​បង់​ជីវិត​អស់។ ឥឡូវ​នេះ មើល! អ្នក​រាល់​គ្នា​ចង់​យក​តម្រាប់​តាម​ឪពុក​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ជា​ពូជ​មនុស្ស​បាប។ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​តែ​ខ្លាំង​ឬ?