«នៅថ្ងៃទីមួយនៃខែទីប្រាំពីរ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ ព្រោះអ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យជយឃោស។ ចូរយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ត្រូវថ្វាយម្សៅម៉ដ្ដលាយនឹងប្រេងចំនួនបីភាគដប់នៃអេផា សម្រាប់គោ ពីរភាគដប់នៃអេផា សម្រាប់ចៀមឈ្មោល និងមួយភាគដប់នៃអេផា សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងប្រាំពីរ។ ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ដើម្បីធ្វើពិធីលោះបាបឲ្យអ្នករាល់គ្នា ថែមពីលើតង្វាយដុតប្រចាំខែ និងតង្វាយម្សៅដែលត្រូវថ្វាយជាមួយតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ ដូចមានកំណត់ទុកក្នុងក្បួនតម្រា។ នេះជាយញ្ញបូជា ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់»។ «នៅថ្ងៃទីដប់ក្នុងខែទីប្រាំពីរនេះ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ ហើយតមអាហារ។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ ចូរយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយ ជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ត្រូវថ្វាយម្សៅម៉ដ្ដបីភាគដប់នៃអេផា* លាយជាមួយប្រេង សម្រាប់គោ ពីរភាគដប់នៃអេផា សម្រាប់ចៀមឈ្មោល និងមួយភាគដប់នៃអេផា សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងប្រាំពីរ។ ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ថែមពីលើតង្វាយសុំរំដោះបាប តង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ»។
អាន ជនគណនា 29
ស្ដាប់នូវ ជនគណនា 29
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 29:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ