ជនគណនា 24:16-17

ជនគណនា 24:16-17 គខប

នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល របស់​ព្រះ‌ជាម្ចាស់ អ្នក​ដែល​ស្គាល់​តម្រិះ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត អ្នក​ដែល​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ ពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត អ្នក​ដែល​ស្លុង​ស្មារតី ហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។ ខ្ញុំ​ឃើញ​ស្ដេច​មួយ​អង្គ តែ​មិន​មែន​ក្នុង​ពេល​ឥឡូវ​នេះ​ទេ ខ្ញុំ​សម្លឹង​មើល​ស្ដេច​នោះ តែ​មិន​មែន​នៅ​ជិត​ទេ។ មាន​ផ្កាយ​មួយ​រះ​ចេញ​ពី​យ៉ាកុប មាន​ដំបង​រាជ្យ​មួយ​ចេញ​ពី​អ៊ីស្រា‌អែល ស្ដេច​នោះ​នឹង​វាយ​បំបែក​ក្បាល​របស់​ម៉ូអាប់ ហើយ​ប្រល័យ​កូន​ចៅ​ទាំង​អស់​របស់​សេត។