ជនគណនា 24:16-17
ជនគណនា 24:16-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ជាពាក្យរបស់មនុស្សដែលឮព្រះបន្ទូលរបស់ព្រះ ហើយស្គាល់តម្រិះរបស់ព្រះដ៏ខ្ពស់បំផុត ជាអ្នកដែលឃើញនិមិត្តពីព្រះដ៏មានគ្រប់ព្រះចេស្តា ទាំងក្រាបចុះ តែភ្នែករបស់ខ្លួនមើលឃើញច្បាស់។ ខ្ញុំឃើញព្រះអង្គ តែមិនមែនក្នុងឥឡូវនេះទេ ខ្ញុំសម្លឹងមើលព្រះអង្គ តែមិនមែននៅជិតទេ។ មានផ្កាយមួយចេញពីយ៉ាកុប ហើយមានដំបងរាជ្យមួយកើតពីអ៊ីស្រាអែល។ ដំបងនោះនឹងវាយបំបែកថ្ងាស របស់ម៉ូអាប់ ហើយវាយបំបាក់អស់ទាំងកូនចៅរបស់សេត។
ជនគណនា 24:16-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាពាក្យរបស់អ្នកដែលបានឮព្រះបន្ទូល របស់ព្រះជាម្ចាស់ អ្នកដែលស្គាល់តម្រិះរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត អ្នកដែលបានឃើញនិមិត្តហេតុអស្ចារ្យ ពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត អ្នកដែលស្លុងស្មារតី ហើយមើលឃើញយ៉ាងច្បាស់។ ខ្ញុំឃើញស្ដេចមួយអង្គ តែមិនមែនក្នុងពេលឥឡូវនេះទេ ខ្ញុំសម្លឹងមើលស្ដេចនោះ តែមិនមែននៅជិតទេ។ មានផ្កាយមួយរះចេញពីយ៉ាកុប មានដំបងរាជ្យមួយចេញពីអ៊ីស្រាអែល ស្ដេចនោះនឹងវាយបំបែកក្បាលរបស់ម៉ូអាប់ ហើយប្រល័យកូនចៅទាំងអស់របស់សេត។
ជនគណនា 24:16-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ជាពាក្យរបស់មនុស្សដែលឮព្រះបន្ទូលនៃព្រះ ជាអ្នកដែលស្គាល់គំនិតនៃព្រះដ៏ខ្ពស់បំផុត ហើយជាអ្នកដែលបានឃើញព្រះដ៏មានគ្រប់ព្រះចេស្តាក្នុងការជាក់ស្តែង ព្រមទាំងក្រាបចុះដោយមានភ្នែកបើកឡើង ខ្ញុំឃើញទ្រង់ តែមិនមែនក្នុងឥឡូវនេះទេ ខ្ញុំរំពឹងមើលទ្រង់ តែមិនមែននៅជិតទេ នឹងមានផ្កាយ១ចេញពីពួកយ៉ាកុបមក ហើយនឹងមានដំបង១កើតពីសាសន៍អ៊ីស្រាអែលដែរ ដំបងនោះនឹងវាយអស់ទាំងទីកៀននៃសាសន៍ម៉ូអាប់ ហើយបំបែកបំបាក់អស់ទាំងពួកអ្នក ដែលបង្កើតសេចក្ដីវឹកវរ