ព្រះអម្ចាស់អើយ សូមថែរក្សា ប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ដូចគង្វាលធ្លាប់ថែរក្សាហ្វូងសត្វរបស់ខ្លួន។ យើងខ្ញុំដែលជាហ្វូងចៀមរបស់ព្រះអង្គ រស់នៅលើទឹកដីគ្មានជីជាតិ ដែលមានចម្ការព័ទ្ធជុំវិញ។ សូមនាំយើងខ្ញុំទៅរស់នៅកន្លែង ដែលមានជីជាតិល្អនៅស្រុកបាសាន និងស្រុកកាឡាដ ដូចដើមវិញ។ សូមសម្តែងព្រះបារមីដ៏រុងរឿងអស្ចារ្យ ដូច កាលព្រះអង្គនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។ ប្រជាជាតិនានានឹងឃើញ ហើយត្រូវអាម៉ាស់ ទោះបីគេមានឫទ្ធិខ្លាំងពូកែយ៉ាងណាក្ដី។ ពួកគេងឿងឆ្ងល់ពេក រកនិយាយមិនរួច ហើយស្ដាប់អ្វីក៏លែងឮដែរ។ ពួកគេនឹងស៊ីធូលីដីដូចពស់ និងដូចសត្វលូនវារឯទៀតៗ។ ពួកគេចេញពីកន្លែងពួនមករកព្រះអម្ចាស់ ជាព្រះនៃយើង ដោយភ័យញ័រ ពួកគេនឹងភ័យតក់ស្លុត ហើយខ្លាចព្រះអង្គ។ បពិត្រព្រះអម្ចាស់! តើមានព្រះណា ដែលមានព្រះហឫទ័យសប្បុរសដូចព្រះអង្គ? ព្រះអង្គលើកលែងទោសឲ្យយើងខ្ញុំ ព្រះអង្គមិនពិរោធរហូតឡើយ។ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់ ប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសេសសល់ ហើយព្រះអង្គប្រណីសន្ដោសដល់ពួកគេ។ ព្រះអង្គមុខជាអាណិតអាសូរយើងខ្ញុំសាជាថ្មី ព្រះអង្គមិនប្រកាន់ទោសរបស់យើងខ្ញុំទេ ព្រះអង្គនឹងយកអំពើបាបទាំងប៉ុន្មាន របស់យើងខ្ញុំ ទៅបោះចោលនៅបាតសមុទ្រ។ ព្រះអង្គនឹងសម្តែងព្រះហឫទ័យស្មោះស្ម័គ្រ ដល់កូនចៅរបស់លោកយ៉ាកុប ហើយសម្តែងព្រះហឫទ័យមេត្តាករុណា ដល់កូនចៅរបស់លោកអប្រាហាំ ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរស របស់យើងខ្ញុំកាលពីជំនាន់ដើម។
អាន មីកា 7
ស្ដាប់នូវ មីកា 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: មីកា 7:14-20
17 ថ្ងៃ
នៅក្នុងពាក្យសំដីដ៏ស្រស់ស្អាត មីកាបានហៅមេដឹកនាំនៃប្រទេសអ៊ីស្រាអែល និងយូដាឱ្យស្រឡាញ់សេចក្ដីមេត្ដាករុណា ប្រព្រឹត្តដោយយុត្ដិធម៌ ហើយដើរដោយបន្ទាបខ្លួនជាមួយនឹងព្រះ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈមីកា ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ