មីកា 7:14-20
មីកា 7:14-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សូមព្រះអង្គឃ្វាលប្រជារាស្ត្រព្រះអង្គ ដោយដំបងរបស់ព្រះអង្គ គឺហ្វូងចៀមដ៏ជាមត៌ករបស់ព្រះអង្គ ដែលនៅត្រមោចក្នុងព្រៃកណ្ដាលស្រុកកើមែល សូមឲ្យគេរកស៊ីនៅស្រុកបាសាន និងនៅស្រុកកាឡាត ដូចកាលពីដើមចុះ។ យើងនឹងឲ្យគេឃើញការអស្ចារ្យ ដូចនៅគ្រាដែលឯងបានចេញពីស្រុកអេស៊ីព្ទមក អស់ទាំងសាសន៍នឹងឃើញ ហើយនឹងឡើងមុខស្លាំង ដោយព្រោះឥទ្ធិឫទ្ធិរបស់គេ ពួកទាំងនោះនឹងដាក់ដៃខ្ទប់មាត់ ហើយត្រចៀកគេនឹងត្រូវថ្លង់ទៅដែរ គេនឹងលិឍធូលីដីដូចជាពស់ គេនឹងញាប់ញ័រចេញពីទីមាំមួនរបស់គេ គឺដូចជាសត្វលូនវារនៅផែនដីចេញពីរន្ធ គេនឹងមកឯព្រះយេហូវ៉ាជាព្រះនៃយើង ដោយកោតខ្លាច ហើយនឹងភិតភ័យដោយព្រោះឯង។ តើមានអ្នកណាជាព្រះឲ្យដូចព្រះអង្គ ដែលព្រះអង្គអត់ទោសចំពោះអំពើទុច្ចរិត ហើយក៏បំភ្លេចអំពើរំលងរបស់សំណល់នៃមត៌កព្រះអង្គ ព្រះអង្គមិនផ្ងំសេចក្ដីខ្ញាល់ទុកជានិច្ចទេ ពីព្រោះព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសប្បុរសវិញ ព្រះអង្គនឹងមានសេចក្ដីអាណិតអាសូរ ដល់យើងរាល់គ្នាទៀត ព្រះអង្គនឹងកម្រាបសេចក្ដីទុច្ចរិតរបស់យើង នៅក្រោមព្រះបាទ ហើយនឹងបោះអស់ទាំងអំពើបាបរបស់យើង ទៅក្នុងសមុទ្រជ្រៅ ព្រះអង្គនឹងសម្រេចតាមសេចក្ដីពិតដល់យ៉ាកុប និងតាមសេចក្ដីសប្បុរសដល់អ័ប្រាហាំ ដូចជាព្រះអង្គបានស្បថនឹងពួកព្ធយុកោយើងរាល់គ្នា ចាប់តាំងពីបុរាណមកនោះ។:៚

មីកា 7:14-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់អើយ សូមថែរក្សា ប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ដូចគង្វាលធ្លាប់ថែរក្សាហ្វូងសត្វរបស់ខ្លួន។ យើងខ្ញុំដែលជាហ្វូងចៀមរបស់ព្រះអង្គ រស់នៅលើទឹកដីគ្មានជីជាតិ ដែលមានចម្ការព័ទ្ធជុំវិញ។ សូមនាំយើងខ្ញុំទៅរស់នៅកន្លែង ដែលមានជីជាតិល្អនៅស្រុកបាសាន និងស្រុកកាឡាដ ដូចដើមវិញ។ សូមសម្តែងព្រះបារមីដ៏រុងរឿងអស្ចារ្យ ដូច កាលព្រះអង្គនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។ ប្រជាជាតិនានានឹងឃើញ ហើយត្រូវអាម៉ាស់ ទោះបីគេមានឫទ្ធិខ្លាំងពូកែយ៉ាងណាក្ដី។ ពួកគេងឿងឆ្ងល់ពេក រកនិយាយមិនរួច ហើយស្ដាប់អ្វីក៏លែងឮដែរ។ ពួកគេនឹងស៊ីធូលីដីដូចពស់ និងដូចសត្វលូនវារឯទៀតៗ។ ពួកគេចេញពីកន្លែងពួនមករកព្រះអម្ចាស់ ជាព្រះនៃយើង ដោយភ័យញ័រ ពួកគេនឹងភ័យតក់ស្លុត ហើយខ្លាចព្រះអង្គ។ បពិត្រព្រះអម្ចាស់! តើមានព្រះណា ដែលមានព្រះហឫទ័យសប្បុរសដូចព្រះអង្គ? ព្រះអង្គលើកលែងទោសឲ្យយើងខ្ញុំ ព្រះអង្គមិនពិរោធរហូតឡើយ។ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់ ប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសេសសល់ ហើយព្រះអង្គប្រណីសន្ដោសដល់ពួកគេ។ ព្រះអង្គមុខជាអាណិតអាសូរយើងខ្ញុំសាជាថ្មី ព្រះអង្គមិនប្រកាន់ទោសរបស់យើងខ្ញុំទេ ព្រះអង្គនឹងយកអំពើបាបទាំងប៉ុន្មាន របស់យើងខ្ញុំ ទៅបោះចោលនៅបាតសមុទ្រ។ ព្រះអង្គនឹងសម្តែងព្រះហឫទ័យស្មោះស្ម័គ្រ ដល់កូនចៅរបស់លោកយ៉ាកុប ហើយសម្តែងព្រះហឫទ័យមេត្តាករុណា ដល់កូនចៅរបស់លោកអប្រាហាំ ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរស របស់យើងខ្ញុំកាលពីជំនាន់ដើម។
មីកា 7:14-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សូមទ្រង់ឃ្វាលរាស្ត្រទ្រង់ ដោយដំបងរបស់ទ្រង់ គឺហ្វូងចៀមដ៏ជាមរដករបស់ទ្រង់ ដែលនៅត្រមោចក្នុងព្រៃកណ្តាលស្រុកកើមែល សូមឲ្យគេរកស៊ីនៅស្រុកបាសាន នឹងនៅស្រុកកាឡាត ដូចកាលពីដើមចុះ អញនឹងឲ្យគេឃើញការអស្ចារ្យ ដូចនៅគ្រាដែលឯងបានចេញពីស្រុកអេស៊ីព្ទមក អស់ទាំងសាសន៍នឹងឃើញ ហើយនឹងឡើងមុខស្លាំង ដោយព្រោះឥទ្ធិឫទ្ធិរបស់គេ ពួកទាំងនោះនឹងដាក់ដៃខ្ទប់មាត់ ហើយត្រចៀកគេនឹងត្រូវថ្លង់ទៅដែរ គេនឹងលិទ្ធធូលីដីដូចជាពស់ គេនឹងញាប់ញ័រចេញពីទីមាំមួនរបស់គេ គឺដូចជាសត្វលូនវារនៅផែនដីចេញពីរន្ធ គេនឹងមកឯព្រះយេហូវ៉ា ជាព្រះនៃយើង ដោយកោតខ្លាច ហើយនឹងភិតភ័យដោយព្រោះឯង។ តើមានអ្នកណាជាព្រះឲ្យដូចទ្រង់ ដែលទ្រង់អត់ទោសចំពោះអំពើទុច្ចរិត ហើយក៏បំភ្លេចអំពើរំលងរបស់សំណល់នៃមរដកទ្រង់ ទ្រង់មិនផ្ងំសេចក្ដីខ្ញាល់ទុកជានិច្ចទេ ពីព្រោះទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីសប្បុរសវិញ ទ្រង់នឹងមានសេចក្ដីអាណិតអាសូរ ដល់យើងរាល់គ្នាទៀត ទ្រង់នឹងកំរាបសេចក្ដីទុច្ចរិតរបស់យើង នៅក្រោមព្រះបាទ ហើយនឹងបោះអស់ទាំងអំពើបាបរបស់យើងទៅក្នុងសមុទ្រជ្រៅ ទ្រង់នឹងសំរេចតាមសេចក្ដីពិតដល់យ៉ាកុប នឹងតាមសេចក្ដីសប្បុរសដល់អ័ប្រាហាំ ដូចជាទ្រង់បានស្បថនឹងពួកព្ធយុកោយើងរាល់គ្នា ចាប់តាំងពីបុរាណមកនោះ។:៚