កាលព្រះយេស៊ូជ្រាបដំណឹងថា គេបានចាប់លោកយ៉ូហានយកទៅឃុំឃាំងហើយ ព្រះអង្គក៏ភៀសចេញទៅស្រុកកាលីឡេ។ ព្រះអង្គចាកចេញពីភូមិណាសារ៉ែតទៅស្នាក់នៅក្រុងកាពើណិម ជិតមាត់សមុទ្រ ក្នុងតំបន់សាប់យូឡូន និងតំបន់ណែបថាលី ដើម្បីឲ្យបានស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈព្យាការីអេសាយថា៖ «ដែនដីសាប់យូឡូន និងដែនដីណែបថាលី ដែលស្ថិតនៅតាមផ្លូវទៅកាន់សមុទ្រអើយ! ស្រុកខាងនាយទន្លេយ័រដាន់ ស្រុកកាលីឡេដែលសាសន៍ដទៃរស់នៅអើយ! ប្រជាជនដែលអង្គុយនៅក្នុងទីងងឹត បានឃើញពន្លឺមួយដ៏ភ្លឺខ្លាំង ហើយមានពន្លឺមួយ លេចឡើង បំភ្លឺពួកអ្នករស់ក្នុងស្រុកដែល ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់» ។
អាន ម៉ាថាយ 4
ស្ដាប់នូវ ម៉ាថាយ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 4:12-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ