ម៉ាថាយ 4:12-16

ម៉ាថាយ 4:12-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ថា គេ​បាន​ចាប់​លោក​យ៉ូហាន​ទៅ​ឃុំ​ឃាំង ព្រះ‌អង្គ​ក៏​យាង​ថយ​ទៅ​គង់​នៅ​ស្រុក​កាលីឡេ​វិញ។ ព្រះ‌អង្គ​យាង​ចេញ​ពី​ណាសា‌រ៉ែត ទៅ​គង់​នៅ​ក្រុង​កាពើណិម ជាប់​មាត់​សមុទ្រ​ក្នុង​តំបន់​សាប់យូឡូន និង​ណែបថាលី ដើម្បី​ឲ្យ​បាន​សម្រេច​តាម​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​អេសាយ​ថា៖ «ស្រុក​សាប់យូឡូន និង​ណែបថាលី តាម​ផ្លូវ​ជាប់​មាត់​សមុទ្រ ខាង​នាយ​ទន្លេ​យ័រដាន់ ស្រុក​កាលីឡេ​របស់​សាសន៍​ដទៃ​អើយ ប្រជា‌ជន​ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​យ៉ាង​អស្ចារ្យ មាន​ពន្លឺ​រះ​ឡើង​បំភ្លឺ​ដល់​អស់​អ្នក ដែល​អង្គុយ​ក្នុង​ស្រុក និង​ម្លប់​នៃ​សេចក្តី​ស្លាប់» ។

ចែក​រំលែក
អាន ម៉ាថាយ 4

ម៉ាថាយ 4:12-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​ជ្រាប​ដំណឹង​ថា គេ​បាន​ចាប់​លោក​យ៉ូហាន​យក​ទៅ​ឃុំ‌ឃាំង​ហើយ ព្រះអង្គ​ក៏​ភៀស​ចេញ​ទៅ​ស្រុក​កាលី‌ឡេ។ ព្រះអង្គ​ចាក​ចេញ​ពី​ភូមិ​ណាសា‌រ៉ែត​ទៅ​ស្នាក់​នៅ​ក្រុង​កាពើ‌ណិម ជិត​មាត់​សមុទ្រ ក្នុង​តំបន់​សាប់យូ‌ឡូន និង​តំបន់​ណែប‌ថាលី ដើម្បី​ឲ្យ​បាន​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី​អេសាយ​ថា៖ «ដែន​ដី​សាប់យូ‌ឡូន និង​ដែន​ដី​ណែប‌ថាលី ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​កាន់​សមុទ្រ​អើយ! ស្រុក​ខាង​នាយ​ទន្លេ​យ័រដាន់ ស្រុក​កាលី‌ឡេ​ដែល​សាសន៍​ដទៃ​រស់​នៅ​អើយ! ប្រជា‌ជន​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ភ្លឺ​ខ្លាំង ហើយ​មាន​ពន្លឺ​មួយ លេច​ឡើង បំភ្លឺ​ពួក​អ្នក​រស់​ក្នុង​ស្រុក​ដែល ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់» ។

ចែក​រំលែក
អាន ម៉ាថាយ 4

ម៉ាថាយ 4:12-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ព្រះ‌យេស៊ូវ​ឮ​ថា គេ​បាន​បញ្ជូន​យ៉ូហាន​ទៅ​ហើយ នោះ​ទ្រង់​យាង​ថយ​ទៅ គង់​នៅ​ឯ​ស្រុក​កាលី‌ឡេ​វិញ រួច​ទ្រង់​ចេញ​ពី​ណាសា‌រ៉ែត ទៅ​គង់​នៅ​ឯ​ក្រុង​កាពើ‌ណិម​វិញ ជា​ក្រុង​នៅ​មាត់​សមុទ្រ ត្រង់​ព្រំ​ប្រទល់​ដែន​ខេត្ត​សាប់‌យូល៉ូន នឹង​ណែប‌ថាលី ដើម្បី​ឲ្យ​បាន​សំរេច​ទំនាយ ដែល​ហោរា​អេសាយ​បាន​ទាយ​ថា «ស្រុក​សាប់‌យូល៉ូន នឹង​ណែប‌ថាលី តាម​ផ្លូវ​ទៅ​ឯ​សមុទ្រ ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ជា​ស្រុក​កាលី‌ឡេ​របស់​សាសន៍​ដទៃ ឯ​បណ្តាជន ដែល​អង្គុយ​ក្នុង​សេចក្ដី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ មាន​ពន្លឺ​រះ​ឡើង បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​កំលុង ហើយ​នឹង​ម្លប់​នៃ​សេចក្ដី​ស្លាប់»

ចែក​រំលែក
អាន ម៉ាថាយ 4