ម៉ាឡាគី 3:16-18

ម៉ាឡាគី 3:16-18 គខប

ពេល​នោះ អស់​អ្នក​ដែល​គោរព កោតខ្លាច​ព្រះ‌អម្ចាស់ ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក ព្រះ‌អម្ចាស់ទ្រង់​ព្រះ‌សណ្ដាប់ ហើយ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង ពាក្យ​សម្ដី​របស់​ពួក​គេ។ គេ​បាន​ចារ​ឈ្មោះ​របស់​អស់​អ្នក​ដែល​គោរព កោតខ្លាច​ព្រះ‌នាម​ព្រះ‌អម្ចាស់​ក្នុង​ក្រាំង​មួយ ទុក​ជា​ទី​រំឭក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​ដែល​យើង​បាន​កំណត់​ទុក អ្នក​ទាំង​នោះ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​ដែល​ជា ចំណែក​មត៌ក​របស់​យើង​ផ្ទាល់។ យើង​នឹង​ត្រា​ប្រណី​ពួក​គេ ដូច​ឪពុក​ត្រា​ប្រណី​កូន​ដែល​បម្រើ​ឪពុក។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​សា​ជា​ថ្មី​ថា តើ​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់ ខុស​គ្នា​យ៉ាង​ណា ហើយ​អ្នក​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ និង​អ្នក​មិន​គោរព​បម្រើ ខុស​គ្នា​យ៉ាង​ណា