ម៉ាឡាគី 3:13-14
ម៉ាឡាគី 3:13-14 គខប
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាពោលពាក្យទ្រគោះបោះបោក ប្រឆាំងនឹងយើង ហើយអ្នករាល់គ្នាពោលថា: “តើយើងខ្ញុំនិយាយគ្នាប្រឆាំងនឹងព្រះអង្គ ដូចម្ដេចខ្លះ?”។ អ្នករាល់គ្នាពោលថា: “ពួកយើងខំបម្រើព្រះជាម្ចាស់ តែគ្មានបានការអ្វីទេ ពួកយើងខំធ្វើតាមបង្គាប់របស់ព្រះអង្គ ហើយខំដើរតាមព្រះអម្ចាស់នៃពិភពទាំងមូល ទាំងកាន់ទុក្ខដូច្នេះ តើបានចំណេញអ្វី?


