ម៉ាឡាគី 3:13-14 - Compare All Versions

ម៉ាឡាគី 3:13-14 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​បាន​ទាស់​នឹង​យើង​យ៉ាង​ខ្លាំង ទោះ​បើ​យ៉ាង​នោះ​ក៏​អ្នក​រាល់​គ្នា​ថា យើង​បាន​និយាយ​អ្វី​ទាស់​នឹង​ព្រះ‌អង្គ គឺ​អ្នក​រាល់​គ្នា​ពោល​ថា ការ​ដែល​ខំ​គោរព​បម្រើ​ព្រះ នោះ​ឥត​អំពើ​ទេ ហើយ​ដែល​យើង​បាន​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រម​ទាំង​ដើរ​នៅ​ចំពោះព្រះ‌អង្គ​ដោយ​កាន់​ទុក្ខ​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី?

ចែក​រំលែក
ម៉ាឡាគី 3 គកស១៦

ម៉ាឡាគី 3:13-14 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ពោល​ពាក្យ​ទ្រគោះ​បោះ​បោក ប្រឆាំង​នឹង​យើង ហើយ​អ្នក​រាល់​គ្នា​ពោល​ថា: “តើ​យើង​ខ្ញុំ​និយាយ​គ្នា​ប្រឆាំង​នឹង​ព្រះអង្គ ដូច​ម្ដេច​ខ្លះ?”។ អ្នក​រាល់​គ្នា​ពោល​ថា: “ពួក​យើង​ខំ​បម្រើ​ព្រះ‌ជាម្ចាស់ តែ​គ្មាន​បាន​ការ​អ្វី​ទេ ពួក​យើង​ខំ​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ ហើយ​ខំ​ដើរ​តាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ទាំង​កាន់​ទុក្ខ​ដូច្នេះ តើ​បាន​ចំណេញ​អ្វី?

ចែក​រំលែក
ម៉ាឡាគី 3 គខប

ម៉ាឡាគី 3:13-14 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា ពាក្យ​សំដី​របស់​ឯង​រាល់​គ្នា បាន​ទាស់​នឹង​អញ​ជា​ខ្លាំង ទោះ​បើ​យ៉ាង​នោះ​ក៏​ឯង​រាល់​គ្នា​ថា យើង​បាន​និយាយ​អ្វី​ទាស់​នឹង​ទ្រង់ គឺ​ឯង​រាល់​គ្នា​ពោល​ថា ការ​ដែល​ខំ​គោរព​តាម​ព្រះ នោះ​ឥត​អំពើ​ទេ ហើយ​ដែល​យើង​បាន​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រម​ទាំង​ដើរ​នៅ​ចំពោះ​ទ្រង់​ដោយ​កាន់​ទុក្ខ​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី

ចែក​រំលែក
ម៉ាឡាគី 3 ពគប