លូកា ពាក្យលំនាំ
ពាក្យលំនាំ
លោកលូកាជាគ្រូពេទ្យជនជាតិក្រិកមួយរូប។ លោកពុំស្គាល់ព្រះយេស៊ូដោយផ្ទាល់ទេ ហើយលោកក៏ពុំមែនជាសិស្សដំបូង ឬជាសាវ័ករបស់ព្រះអង្គដែរ តែលោកជាគ្រិស្តបរិស័ទមួយរូប ដែលជាសហការីរបស់សាវ័កប៉ូល ក្នុងពេលលោកធ្វើដំណើរទៅប្រកាសផ្សាយដំណឹងល្អនៅមជ្ឈិមបូព៌ាប្រទេស។
លោកលូកាបានតែងគម្ពីរពីរកណ្ឌ គឺគម្ពីរ «ដំណឹងល្អលូកា» និងគម្ពីរ «កិច្ចការរបស់សាវ័ក»។ លោកបានប្រមូលឯកសារផ្សេងៗស្ដីអំពីព្រះយេស៊ូ ហើយបានពិនិត្យមើលដោយហ្មត់ចត់តាមរបៀបអ្នកប្រាជ្ញក្នុងសម័យនោះ។ លោកបានតែងគម្ពីរនេះក្រោមការបំភ្លឺរបស់ព្រះវិញ្ញាណនៃព្រះអម្ចាស់។ លោកលូកាបានតែងគម្ពីរដំណឹងល្អនេះនៅចន្លោះគ.ស.៨០-៩០។
គោលបំណងរបស់លោកលូកា
លោកលូកាបានតែងគម្ពីរនេះសម្រាប់ឲ្យជនជាតិក្រិកអាន។ លោករៀបរាប់ប្រវត្តិរបស់ព្រះយេស៊ូ ដោយចង់ពន្យល់ថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានណែនាំព្រះយេស៊ូ តាំងពីមុនព្រះអង្គប្រសូតមករហូតដល់ពេលព្រះអង្គសោយទិវង្គត នៅក្រុងយេរូសាឡឹម។ ក្រោយព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ព្រះវិញ្ញាណបានណែនាំក្រុមគ្រិស្តបរិស័ទឲ្យប្រកាសផ្សាយដំណឹងល្អអំពីព្រះគ្រិស្ត រហូតដល់ចុងកាត់មាត់ញកនៃផែនដី។
លោកប្រៀនប្រដៅអ្នកដែលជឿលើព្រះយេស៊ូឲ្យមានចិត្តមេត្តាករុណាដូចព្រះជាម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណា។ លោកប្រៀនប្រដៅគេឲ្យចេះស្រឡាញ់រាប់អានជនជាតិដទៃ ជាពិសេសជាមួយជនជាតិដែលរស់នៅជិតខាង ឲ្យចេះអត់ទោសគ្នាទៅវិញទៅមក ឲ្យយកចិត្តទុកដាក់ជួយអ្នកក្រីក្រ និងសុខចិត្តលះបង់អ្វីៗទាំងអស់ ដោយយល់ដល់ព្រះគ្រិស្ត។ អ្នកជឿព្រះយេស៊ូត្រូវយកចិត្តទុកដាក់អធិស្ឋាន គឺនិយាយសារស័ព្ទជាមួយព្រះបិតាដោយស្និទ្ធស្នាល ត្រូវមានអំណរសប្បាយជានិច្ច ព្រោះមានព្រះវិញ្ញាណរបស់ព្រះគ្រិស្តគង់នៅជាមួយ និងត្រូវយល់ច្បាស់ថា ព្រះជាម្ចាស់សង្គ្រោះអ្នកជឿឥឡូវនេះ។
គម្រោងរបស់គម្ពីរលូកា
• បុព្វកថា (១.១-៤)
• កំណើតរបស់លោកយ៉ូហានបាទីស្ដ និងព្រះយេស៊ូ (១.៥-២.៥២)
• សេចក្ដីប្រកាសរបស់លោកយ៉ូហានបាទីស្ដ (៣.១-២០)
• ព្រះយេស៊ូទទួលពិធីជ្រមុជទឹក និងឈ្នះការល្បួង (៣.២១-៤.១៣)
• ព្រះយេស៊ូប្រកាសដំណឹងល្អនៅស្រុកកាលីឡេ (៤.១៤-៩.៥០)
• ព្រះយេស៊ូយាងពីស្រុកកាលីឡេឆ្ពោះទៅក្រុងយេរូសាឡឹម (៩.៥១-១៩.២៧)
• សប្តាហ៍ចុងក្រោយនៅក្រុងយេរូសាឡឹម និងភូមិដែលនៅជុំវិញ (១៩.២៨-២៣.៥៦)
• ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និងបង្ហាញខ្លួនឲ្យអ្នកជឿឃើញ (២៤.១-៥៣)
ទើបបានជ្រើសរើសហើយ៖
លូកា ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: