លូកា 1
1
បុព្វកថា
1សូមជម្រាបមកឯកឧត្ដមថេវភីល សូមជ្រាប! មនុស្សជាច្រើនខិតខំយកចិត្តទុកដាក់កត់ត្រាទុកនូវហេតុការណ៍ទាំងអម្បាលម៉ាន ដែលកើតមានក្នុងចំណោមយើងខ្ញុំ។ 2អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែកតាំងពីដំបូងរៀងមក ហើយទទួលមុខងារបម្រើព្រះបន្ទូល បានរៀបរាប់ហេតុការណ៍ទាំងនោះបន្តមកយើងខ្ញុំ។ 3ខ្ញុំបានពិនិត្យហេតុការណ៍ទាំងនោះ តាំងពីដើមរៀងមកយ៉ាងហ្មត់ចត់ ហើយខ្ញុំក៏យល់ឃើញថា គួរតែកត់ត្រាទុកតាមលំដាប់លំដោយ ផ្ញើមកជូនលោក។ 4ខ្ញុំធ្វើដូច្នេះ ក្នុងគោលបំណងចង់ឲ្យលោកជ្រាបថា សេចក្ដីប្រៀនប្រដៅទាំងប៉ុន្មាន ដែលលោកបានទទួល ពិតជាត្រឹមត្រូវមែន។
ទេវតាជូនដំណឹងអំពីកំណើតរបស់យ៉ូហានបាទីស្ដ
5 #
១របា. ២៤.១០
នៅគ្រាដែលព្រះបាទហេរ៉ូដគ្រងរាជ្យក្នុងស្រុកយូដា មានបូជាចារ្យ*មួយរូបឈ្មោះ សាការី ជាសមាជិកក្រុមបូជាចារ្យអប៊ីយ៉ា ភរិយាលោកឈ្មោះអេលីសាបិត កើតក្នុងត្រកូលរបស់លោកមហាបូជាចារ្យ*អើរ៉ុន 6ស្វាមីភរិយាទាំងពីររូបនេះជាមនុស្សសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយគាត់គោរពតាមបទបញ្ជា និងឱវាទរបស់ព្រះអម្ចាស់ ឥតមានទាស់ត្រង់ណាឡើយ។ 7អ្នកទាំងពីរគ្មានកូនសោះ ព្រោះនាងអេលីសាបិតជាស្ត្រីអារ ហើយម្យ៉ាងទៀត អ្នកទាំងពីរក៏មានវ័យចាស់ណាស់ទៅហើយផង។ 8ថ្ងៃមួយ លោកសាការីបំពេញមុខងារជាបូជាចារ្យ តាមវេនក្រុមរបស់លោក។ 9គេបានជ្រើសរើសលោក ដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ក្រុមបូជាចារ្យ ឲ្យលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។ 10ពេលលោកដុតគ្រឿងក្រអូប ប្រជាជនច្រើនកុះករនៅខាងក្រៅកំពុងអធិស្ឋាន*។ 11រំពេចនោះ លោកសាការីឃើញទេវតា*របស់ព្រះអម្ចាស់មួយរូប ឈរនៅខាងស្ដាំអាសនៈសម្រាប់ដុតគ្រឿងក្រអូប។ 12ឃើញដូច្នោះ លោករន្ធត់ចិត្ត ហើយភ័យខ្លាចទៀតផង។ 13ទេវតាក៏មានប្រសាសន៍ទៅកាន់លោកថា៖ «កុំខ្លាចអី លោកសាការីអើយ! ព្រះអម្ចាស់យល់ព្រមតាមពាក្យទូលអង្វររបស់លោកហើយ។ នាងអេលីសាបិត ជាភរិយារបស់លោក នឹងបង្កើតកូនប្រុសមួយ លោកត្រូវដាក់ឈ្មោះកូននោះថា “យ៉ូហាន”#១.១៣ «យ៉ូហាន» មានន័យថា ព្រះជាម្ចាស់ប្រណីសន្ដោស។ កំណើតរបស់លោកយ៉ូហានបាទីស្ដជាទីសម្គាល់ទីមួយនៃការយាងមករបស់ព្រះមេស្ស៊ី។។ 14កូននោះនឹងធ្វើឲ្យលោកមានចិត្តសប្បាយរីករាយ ហើយមនុស្សជាច្រើនអបអរសាទរនឹងកំណើតកុមារនោះដែរ។ 15#ជគ. ៦.៣កូនរបស់លោកនឹងមានឋានៈដ៏ប្រសើរឧត្ដមនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ មិនសេពសុរា ឬគ្រឿងស្រវឹងណាមួយសោះឡើយ។ កូននោះនឹងបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* តាំងពីក្នុងផ្ទៃម្ដាយមក។ 16កូននោះនឹងនាំជនជាតិអ៊ីស្រាអែលជាច្រើនមករកព្រះអម្ចាស់ ជាព្រះរបស់គេវិញ។ 17#មគ. ៤.៥-៦កូននោះនឹងមកមុនព្រះអង្គ ហើយមានវិញ្ញាណប្រកបដោយឫទ្ធានុភាព ដូចលោកអេលីយ៉ាបានទទួល ដើម្បីបង្វែរចិត្តឪពុកទៅរកកូន#១.១៧ ម៉ាឡាគី ៣.២៣-២៤។ ព្រមទាំងបំបែរចិត្តមនុស្សរឹងទទឹងឲ្យត្រឡប់មកជាមនុស្សសុចរិត និងរៀបចំប្រជារាស្ដ្រមួយជាស្រេចទុកសម្រាប់ទទួលព្រះអម្ចាស់»។
18លោកសាការីសួរទៅទេវតា*ថា៖ «តើធ្វើម្ដេចឲ្យខ្ញុំដឹងថា ការនោះពិតជាកើតឡើងមែន ព្រោះរូបខ្ញុំនេះចាស់ហើយ រីឯប្រពន្ធខ្ញុំសោតក៏មានអាយុច្រើនទៀតផង»។ 19#ដន. ៨.១៦, ៩.២១ទេវតាតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ជាអ្នកបម្រើព្រះជាម្ចាស់ ព្រះអង្គបានចាត់ខ្ញុំឲ្យនាំដំណឹងល្អនេះមកប្រាប់លោក 20ប៉ុន្តែ ដោយលោកពុំព្រមជឿពាក្យខ្ញុំ លោកនឹងទៅជាមនុស្សគ និយាយពុំកើត រហូតដល់ថ្ងៃដែលហេតុការណ៍ទាំងនោះបានសម្រេចតាមពេលកំណត់»។
21ក្នុងពេលជាមួយគ្នានោះ ប្រជាជនទន្ទឹងរង់ចាំលោកសាការី ហើយងឿងឆ្ងល់ណាស់ ព្រោះលោកចូលទៅក្នុងទីសក្ការៈយូរដូច្នេះ។ 22កាលលោកចេញមកវិញ លោកពុំអាចនិយាយទៅគេបានឡើយ។ ប្រជាជនទាំងនោះយល់ថា លោកប្រាកដជាបានឃើញការអស្ចារ្យអ្វីមួយនៅក្នុងទីសក្ការៈជាមិនខាន។ លោកសាការីធ្វើតែកាយវិការឲ្យគេយល់ ព្រោះលោកនៅគនិយាយមិនកើត។ 23លុះលោកសាការីបានបំពេញការងារតាមវេនចប់សព្វគ្រប់ហើយ លោកក៏វិលត្រឡប់ទៅផ្ទះវិញ។ 24ក្រោយមក នាងអេលីសាបិត ជាភរិយារបស់លោក ក៏ចាប់មានផ្ទៃពោះ នាងលាក់ខ្លួនអស់រយៈពេលប្រាំខែ។ នាងនឹកគិតថា៖ 25«ឥឡូវនេះ ព្រះអម្ចាស់បានប្រោសប្រណីដល់រូបខ្ញុំ ព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំលែងខ្មាសមនុស្សលោកទៀតហើយ!»។
ទេវតាជូនដំណឹងអំពីកំណើតព្រះយេស៊ូ
26ប្រាំមួយខែក្រោយមក ព្រះជាម្ចាស់បានចាត់ទេវតាកាព្រីយ៉ែលឲ្យទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ 27#មថ. ១.១៨ដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ ជាគូដណ្ដឹងរបស់កំលោះម្នាក់ឈ្មោះ យ៉ូសែប ដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ ស្ត្រីក្រមុំនោះឈ្មោះ នាងម៉ារី។ 28ទេវតាចូលទៅក្នុងផ្ទះនាងម៉ារី ហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង!#១.២៨ ជាពាក្យជម្រាបសួរ ប៉ុន្តែ មិនតាមរបៀបធម្មតា។ ពាក្យជម្រាបសួរនេះនាំឲ្យយើងគិតទៅដល់សេចក្ដី ដែលព្យាការីប្រកាសឲ្យអ្នកក្រុងយេរូសាឡឹមមានអំណរសប្បាយ ដោយព្រះជាម្ចាស់នឹងសង្គ្រោះក្រុងនេះ (សេផានា៣.១៤; សាការី៩.៩)។ លោកលូកាប្រើពាក្យជម្រាបសួរនេះប្រកាសពីការប្រសូតរបស់ព្រះយេស៊ូ ជាព្រះសង្គ្រោះ។ ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់ជាមួយនាង»។ 29ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច? 30ទេវតាពោលទៅកាន់នាងថា៖ «កុំខ្លាចអី ម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ។ 31#មថ. ១.២១នាងនឹងមានគភ៌ សម្រាលបានបុត្រមួយ ដែលនាងត្រូវថ្វាយព្រះនាមថា“យេស៊ូ”។ 32#២សយ. ៧.១២, ១៣, ១៦; អស. ៩.៧បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្ដម ហើយគេនឹងថ្វាយព្រះនាមថា “ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត”។ ព្រះជាម្ចាស់នឹងតាំងបុត្រនោះឲ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ 33ព្រះអង្គនឹងគ្រងរាជ្យលើប្រជារាស្ត្រអ៊ីស្រាអែលអស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរ ឥតមានទីបញ្ចប់ឡើយ»។ 34នាងម៉ារីសួរទៅទេវតាថា៖ «តើធ្វើដូចម្ដេចនឹងឲ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។ 35ទេវតា*ឆ្លើយទៅនាងវិញថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធ*នឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធ ដែលត្រូវប្រសូតមកនោះថា “ព្រះបុត្រារបស់ព្រះជាម្ចាស់”។ 36ម្យ៉ាងទៀត នាងអេលីសាបិត ជាញាតិរបស់នាង មានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ត្រីអារទៀតផងក៏ដោយ 37#លប. ១៨.១៤ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។ 38នាងម៉ារីពោលទៅទេវតាថា៖ «នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវតាចាកចេញពីនាងទៅ។
នាងម៉ារីទៅសួរសុខទុក្ខនាងអេលីសាបិត
39នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយ នៅតំបន់ភ្នំ ក្នុងស្រុកយូដា។ 40នាងបានចូលទៅក្នុងផ្ទះលោកសាការី ហើយជម្រាបសួរនាងអេលីសាបិត។ 41ពេលនាងអេលីសាបិតឮនាងម៉ារីជម្រាបសួរ ទារកនៅក្នុងផ្ទៃនាងបម្រះឡើង ហើយគាត់ក៏បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ 42រួចបន្លឺសំឡេងឡើងថា៖ «ព្រះជាម្ចាស់បានប្រទានពរដល់នាងលើសស្ត្រីនានា ហើយព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។ 43តើរូបខ្ញុំនេះមានឋានៈអ្វី បានជាមាតាព្រះអម្ចាស់របស់ខ្ញុំមកសួរសុខទុក្ខខ្ញុំដូច្នេះ? 44កាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបម្រះឡើងដោយអំណរសប្បាយ 45នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿ ព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់នាងមុខជាសម្រេចមិនខាន»។
ទំនុកតម្កើង របស់នាងម៉ារី
46 #
១សយ. ២.១-១០
ពេលនោះ នាងម៉ារីថ្លែងឡើងថា៖
«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់*
47ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង
ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
48 #
១សយ. ១.១១
ព្រះអង្គទតមើលមកខ្ញុំ
ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ#១.៤៨ យើងអាចបកប្រែថា «ព្រះអង្គប្រោសប្រណីដល់រូបខ្ញុំ ជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ» ឬ«ព្រះអង្គទតមើលមកទុក្ខវេទនានៃអ្នកបម្រើរបស់ព្រះអង្គ»។
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
49ព្រះដ៏មានឫទ្ធានុភាពបានសម្តែង
ការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធ*មែន!#១.៤៩ ឬ«ព្រះអង្គពិតជាព្រះជាម្ចាស់មែន!»។
50ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា
ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ
នៅគ្រប់ជំនាន់តរៀងទៅ
51ព្រះអង្គបានសម្តែងឫទ្ធិបារមី
កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
52 #
យ៉ូប. ៥.១១, ១២.១៩ ព្រះអង្គបានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយព្រះអង្គលើកតម្កើងមនុស្សទន់ទាបឡើង។
53ព្រះអង្គបានប្រទានសម្បត្តិយ៉ាងបរិបូណ៌
ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្ដេញពួកអ្នកមាន
ឲ្យត្រឡប់ទៅវិញដោយដៃទទេ។
54ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល
ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្តែងព្រះហឫទ័យមេត្តាករុណា
55 #
លប. ១៧.៧
ដល់លោកអប្រាហាំ និងពូជពង្សរបស់លោក
ជានិច្ចតរៀងទៅ
ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើង
ឥតភ្លេចសោះឡើយ»។
56នាងម៉ារីបានស្នាក់នៅជាមួយនាងអេលីសាបិតអស់រយៈពេលប្រមាណបីខែ ទើបនាងត្រឡប់ទៅផ្ទះវិញ។
កំណើតលោកយ៉ូហានបាទីស្ដ
57លុះនាងអេលីសាបិតគ្រប់ខែហើយ គាត់សម្រាលបានកូនប្រុសមួយ។ 58អ្នកជិតខាង និងញាតិសន្ដាននាំគ្នាអបអរសាទរជាមួយគាត់ ព្រោះគេបានឮដំណឹងថា ព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណាចំពោះគាត់យ៉ាងច្រើនអនេក។
59 #
លវ. ១២.៣
ប្រាំបីថ្ងៃក្រោយមក គេធ្វើពិធីកាត់ស្បែក*ឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា“សាការី”ដូចឪពុកដែរ 60តែម្ដាយប្រាប់ថា៖ «ទេ! ត្រូវដាក់ឈ្មោះថា“យ៉ូហាន”វិញ»។ 61ពួកគេតបថា៖ «ក្នុងញាតិសន្ដានរបស់អ្នក គ្មាននរណាមានឈ្មោះហ្នឹងទេ»។ 62គេធ្វើសញ្ញាសួរទៅលោកសាការីថា ចង់ដាក់ឈ្មោះអ្វីឲ្យកូន។ 63លោកសាការីសុំឲ្យគេយកក្ដារឆ្នួនមួយមក ហើយសរសេរថា «កូននេះឈ្មោះ យ៉ូហាន»។ ពួកគេងឿងឆ្ងល់គ្រប់គ្នា។ 64រំពេចនោះ ស្រាប់តែលោកនិយាយបានដូចដើមវិញ រួចលោកបន្លឺសំឡេងសរសើរព្រះជាម្ចាស់។ 65អ្នកជិតខាងកោតស្ញប់ស្ញែង#១.៦៥ ពាក្យដើម «ភ័យខ្លាច»។ ពាក្យនេះសំដៅទៅលើការភ័យខ្លាចរបស់មនុស្សនៅពេលឃើញព្រះជាម្ចាស់សម្តែងការអស្ចារ្យអ្វីមួយ។គ្រប់ៗគ្នា ហើយព្រឹត្តិការណ៍នេះឮសុសសាយពេញតំបន់ភ្នំក្នុងស្រុកយូដា។ 66អស់អ្នកដែលបានឮក៏ចងចាំរឿងនេះទុកក្នុងចិត្ត ហើយដណ្ដឹងសួរខ្លួនឯងថា៖ «តើថ្ងៃក្រោយ កូននេះនឹងទៅជាយ៉ាងណា?» ដ្បិតព្រះបារមី#១.៦៦ ពាក្យដើម «ព្រះហស្ដរបស់ព្រះជាម្ចាស់»។របស់ព្រះអម្ចាស់តាមជួយថែរក្សាកូននេះ។
ទំនុកតម្កើង របស់លោកសាការី
67ពេលនោះ លោកសាការីជាឪពុករបស់ទារក បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ហើយថ្លែងពាក្យក្នុងព្រះនាមព្រះអង្គថា៖
68«សូមលើកតម្កើងព្រះអម្ចាស់
ជាព្រះនៃជនជាតិអ៊ីស្រាអែល
ដ្បិតព្រះអង្គសព្វព្រះហឫទ័យយាងមក
រំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
69ព្រះអង្គបានប្រទានព្រះសង្គ្រោះ
ដ៏មានឫទ្ធិមួយព្រះអង្គពីក្នុងចំណោម
ព្រះញាតិវង្សរបស់ព្រះបាទដាវីឌ
ជាអ្នកបម្រើព្រះអង្គមកឲ្យយើង។
70ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង
ស្របនឹងព្រះបន្ទូលសន្យាថ្លែងតាមរយៈ
ព្យាការី*របស់ព្រះអង្គនៅជំនាន់ដើម
71គឺព្រះអង្គសង្គ្រោះយើង
ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ
និងរួចពីអំណាចរបស់អស់អ្នកដែលស្អប់យើង។
72ព្រះអង្គសម្តែងព្រះហឫទ័យ
មេត្តាករុណាដល់បុព្វបុរស*របស់យើង
ហើយគោរពតាមសម្ពន្ធមេត្រី*
ដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ
73គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់
លោកអប្រាហាំ*ជាបុព្វបុរសរបស់យើងថា
74ព្រះអង្គនឹងរំដោះយើង
ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ
ដើម្បីយើងអាចគោរពបម្រើព្រះអង្គបាន
ដោយឥតភ័យខ្លាច
75ព្រមទាំងឲ្យយើងរស់នៅបានបរិសុទ្ធ*
និងសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់
ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។
76 #
មគ. ៣.១
ចំណែកឯកូនវិញ កូននឹងទៅជាព្យាការី*
របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រោះកូននឹងដើរមុខព្រះអម្ចាស់
ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
77កូននឹងធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គដឹង
ថាព្រះអង្គសង្គ្រោះគេ
ដោយលើកលែងទោសឲ្យគេរួចពីបាប។
78ព្រះរបស់យើងមានព្រះហឫទ័យ
មេត្តាករុណាដ៏លើសលុប
ព្រះអង្គប្រទានថ្ងៃរះ#១.៧៨ «ថ្ងៃរះ» ចង់សំដៅទៅលើព្រះគ្រិស្ត ដែលជាពន្លឺដែលយាងមកបំភ្លឺមនុស្សលោក (សូមអាន ម៉ាថាយ ៤.១៦)។ពីស្ថានលើមក
ដើម្បីរំដោះយើង
79 #
អស. ៩.២
និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត
ក្រោមអំណាចនៃសេចក្ដីស្លាប់
ព្រមទាំងតម្រង់ផ្លូវយើង
ឆ្ពោះទៅរកសេចក្ដីសុខសាន្ត»។
80កុមារយ៉ូហានមានវ័យចម្រើនឡើងជាលំដាប់ ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ។ គាត់រស់នៅតែក្នុងវាលរហោស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនឲ្យប្រជារាស្ត្រអ៊ីស្រាអែលឃើញ។
ទើបបានជ្រើសរើសហើយ៖
លូកា 1: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: