បរិទេវ 3:21-33

បរិទេវ 3:21-33 គខប

តែ​ឥឡូវ​នេះ ខ្ញុំ​ចង់​គិត​ដល់​អ្វីៗ ដែល​នាំ​ខ្ញុំ​ឲ្យ​មាន​សង្ឃឹម​ឡើង​វិញ គឺ​ខ្ញុំ​នឹក​ដល់​ព្រះ‌ហឫទ័យ​សប្បុរស របស់​ព្រះ‌អម្ចាស់ ដែល​មិន​ចេះ​រលត់។ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ ចំពោះ​ខ្ញុំ ឥត​ទី​បញ្ចប់។ ព្រះអង្គ​តែង​តែ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​នេះ សា​ជា​ថ្មី​រៀង​រាល់​ព្រឹក ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​របស់​ព្រះអង្គ មាន​ទំហំ​ធំ​ពន់​ពេក​ក្រៃ។ ខ្ញុំ​ពោល​ថា ខ្ញុំ​គ្មាន​កេរ‌មត៌ក​អ្វី ក្រៅ​ពី​ព្រះ‌អម្ចាស់​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សង្ឃឹម​លើ​ព្រះអង្គ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះអង្គ និង​ចំពោះ​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ។ ការ​តាំង​ចិត្ត​ស្ងប់​ស្ងៀម រង់‌ចាំ​ព្រះ‌អម្ចាស់​យាង​មក​សង្គ្រោះ នោះ​ពិត​ជា​ការ​ល្អ​ប្រពៃ​មែន។ ជា​ការ​ប្រពៃ​ណាស់​ដែល​មនុស្ស ទទួល​ការ​លត់‌ដំ​តាំង​ពី​ក្មេង​ទៅ។ ពេល​ណា​ព្រះអង្គ​ធ្វើ​ទោស យើង​ត្រូវ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ ដាច់​ឡែក​តែ​ឯង ហើយ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ធ្វើ​ដូច្នេះ ប្រហែល​ជា​មាន​សេចក្ដី​សង្ឃឹម។ ត្រូវ​បែរ​ថ្ពាល់​ឲ្យ​គេ​ទះ និង​ទ្រាំ​ឲ្យ​គេ​ជេរ​ប្រមាថ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​មិន​បោះ​បង់​ចោល​យើង រហូត​ឡើយ។ ទោះ​បី​ព្រះអង្គ​ដាក់​ទោស​ក្ដី ព្រះអង្គ​នៅ​តែ​អាណិត​មេត្តា​ដដែល ដ្បិត​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះអង្គ ធំ​ពន់​ពេក​ក្រៃ។ ព្រះអង្គ​មិន​សប្បាយ​ព្រះ‌ហឫទ័យ​នឹង ដាក់​ទោស ឬ​ធ្វើ​ទណ្ឌ‌កម្ម​មនុស្ស‌ម្នា​ទេ។

រូបភាពខគម្ពីរសម្រាប់ បរិទេវ 3:21-33

បរិទេវ 3:21-33 - តែ​ឥឡូវ​នេះ ខ្ញុំ​ចង់​គិត​ដល់​អ្វីៗ
ដែល​នាំ​ខ្ញុំ​ឲ្យ​មាន​សង្ឃឹម​ឡើង​វិញ

គឺ​ខ្ញុំ​នឹក​ដល់​ព្រះ‌ហឫទ័យ​សប្បុរស
របស់​ព្រះ‌អម្ចាស់ ដែល​មិន​ចេះ​រលត់។
ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ
ចំពោះ​ខ្ញុំ ឥត​ទី​បញ្ចប់។
ព្រះអង្គ​តែង​តែ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស
និង​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​នេះ
សា​ជា​ថ្មី​រៀង​រាល់​ព្រឹក
ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​របស់​ព្រះអង្គ
មាន​ទំហំ​ធំ​ពន់​ពេក​ក្រៃ។
ខ្ញុំ​ពោល​ថា ខ្ញុំ​គ្មាន​កេរ‌មត៌ក​អ្វី
ក្រៅ​ពី​ព្រះ‌អម្ចាស់​ទេ
ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សង្ឃឹម​លើ​ព្រះអង្គ។

ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ចំពោះ​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះអង្គ
និង​ចំពោះ​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ។
ការ​តាំង​ចិត្ត​ស្ងប់​ស្ងៀម
រង់‌ចាំ​ព្រះ‌អម្ចាស់​យាង​មក​សង្គ្រោះ
នោះ​ពិត​ជា​ការ​ល្អ​ប្រពៃ​មែន។
ជា​ការ​ប្រពៃ​ណាស់​ដែល​មនុស្ស
ទទួល​ការ​លត់‌ដំ​តាំង​ពី​ក្មេង​ទៅ។
ពេល​ណា​ព្រះអង្គ​ធ្វើ​ទោស
យើង​ត្រូវ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់
ដាច់​ឡែក​តែ​ឯង
ហើយ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី
ធ្វើ​ដូច្នេះ ប្រហែល​ជា​មាន​សេចក្ដី​សង្ឃឹម។
ត្រូវ​បែរ​ថ្ពាល់​ឲ្យ​គេ​ទះ
និង​ទ្រាំ​ឲ្យ​គេ​ជេរ​ប្រមាថ​ចុះ

ដ្បិត​ព្រះ‌អម្ចាស់​មិន​បោះ​បង់​ចោល​យើង
រហូត​ឡើយ។
ទោះ​បី​ព្រះអង្គ​ដាក់​ទោស​ក្ដី
ព្រះអង្គ​នៅ​តែ​អាណិត​មេត្តា​ដដែល
ដ្បិត​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះអង្គ
ធំ​ពន់​ពេក​ក្រៃ។
ព្រះអង្គ​មិន​សប្បាយ​ព្រះ‌ហឫទ័យ​នឹង
ដាក់​ទោស ឬ​ធ្វើ​ទណ្ឌ‌កម្ម​មនុស្ស‌ម្នា​ទេ។បរិទេវ 3:21-33 - តែ​ឥឡូវ​នេះ ខ្ញុំ​ចង់​គិត​ដល់​អ្វីៗ
ដែល​នាំ​ខ្ញុំ​ឲ្យ​មាន​សង្ឃឹម​ឡើង​វិញ

គឺ​ខ្ញុំ​នឹក​ដល់​ព្រះ‌ហឫទ័យ​សប្បុរស
របស់​ព្រះ‌អម្ចាស់ ដែល​មិន​ចេះ​រលត់។
ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ
ចំពោះ​ខ្ញុំ ឥត​ទី​បញ្ចប់។
ព្រះអង្គ​តែង​តែ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស
និង​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​នេះ
សា​ជា​ថ្មី​រៀង​រាល់​ព្រឹក
ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​របស់​ព្រះអង្គ
មាន​ទំហំ​ធំ​ពន់​ពេក​ក្រៃ។
ខ្ញុំ​ពោល​ថា ខ្ញុំ​គ្មាន​កេរ‌មត៌ក​អ្វី
ក្រៅ​ពី​ព្រះ‌អម្ចាស់​ទេ
ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សង្ឃឹម​លើ​ព្រះអង្គ។

ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ចំពោះ​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះអង្គ
និង​ចំពោះ​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ។
ការ​តាំង​ចិត្ត​ស្ងប់​ស្ងៀម
រង់‌ចាំ​ព្រះ‌អម្ចាស់​យាង​មក​សង្គ្រោះ
នោះ​ពិត​ជា​ការ​ល្អ​ប្រពៃ​មែន។
ជា​ការ​ប្រពៃ​ណាស់​ដែល​មនុស្ស
ទទួល​ការ​លត់‌ដំ​តាំង​ពី​ក្មេង​ទៅ។
ពេល​ណា​ព្រះអង្គ​ធ្វើ​ទោស
យើង​ត្រូវ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់
ដាច់​ឡែក​តែ​ឯង
ហើយ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី
ធ្វើ​ដូច្នេះ ប្រហែល​ជា​មាន​សេចក្ដី​សង្ឃឹម។
ត្រូវ​បែរ​ថ្ពាល់​ឲ្យ​គេ​ទះ
និង​ទ្រាំ​ឲ្យ​គេ​ជេរ​ប្រមាថ​ចុះ

ដ្បិត​ព្រះ‌អម្ចាស់​មិន​បោះ​បង់​ចោល​យើង
រហូត​ឡើយ។
ទោះ​បី​ព្រះអង្គ​ដាក់​ទោស​ក្ដី
ព្រះអង្គ​នៅ​តែ​អាណិត​មេត្តា​ដដែល
ដ្បិត​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះអង្គ
ធំ​ពន់​ពេក​ក្រៃ។
ព្រះអង្គ​មិន​សប្បាយ​ព្រះ‌ហឫទ័យ​នឹង
ដាក់​ទោស ឬ​ធ្វើ​ទណ្ឌ‌កម្ម​មនុស្ស‌ម្នា​ទេ។