បរិទេវ 1:7-8

បរិទេវ 1:7-8 គខប

នៅ​គ្រា​មាន​ទុក្ខ​វេទនា តែល‌តោល យេរូ‌សាឡឹម​នឹក​ឃើញ​អ្វីៗ​ដ៏​ថ្លៃ‌ថ្នូរ ដែល​នាង​ធ្លាប់​មាន​កាល​ពី​មុន។ ពេល​ប្រជា‌ជន​របស់​នាង​ធ្លាក់ ក្នុង​កណ្ដាប់​ដៃ​សត្រូវ គ្មាន​នរណា​មក​ជួយ​ទេ បច្ចា‌មិត្ត​បាន​ឃើញ ហើយ​នាំ​គ្នា​សើច​ចំអក ព្រោះ​នាង​ត្រូវ​វិនាស​បាត់​បង់។ យេរូ‌សាឡឹម​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើន ហេតុ​នេះ​ហើយ​បាន​ជា​នាង​ក្លាយ​ទៅ ជា​មិន​បរិសុទ្ធ* អស់​អ្នក​ដែល​ធ្លាប់​តែ​សរសើរ​នាង​កាល​ពី​មុន បែរ​ជា​នាំ​គ្នា​មើល‌ងាយ​នាង ដោយ​ឃើញ​នាង​នៅ​ខ្លួន​ទទេ នាង​យំ​ថ្ងូរ ហើយ​ដក​ខ្លួន​ថយ។