បរិទេវ 1:7-8
បរិទេវ 1:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រារងទុក្ខវេទនា ហើយលំបាក ក្រុងយេរូសាឡិមនឹកចាំពីសេចក្ដីល្អទាំងប៉ុន្មាន ដែលធ្លាប់មានកាលពីដើម ក្នុងគ្រាដែលជនទាំងឡាយបានធ្លាក់ ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ ឥតមានអ្នកណាជួយសោះ នោះពួកខ្មាំងសត្រូវបានឃើញនាង ហើយបានចំអកឲ្យពីដំណើរដែលនាង ឈប់ផ្អាកនៅ ក្រុងយេរូសាឡិមបានធ្វើបាបយ៉ាងធ្ងន់ ហេតុនោះបានជាត្រូវត្រឡប់ដូចជារបស់ស្មោកគ្រោក អស់អ្នកដែលធ្លាប់លើកមុខនាង ឥឡូវគេមើលងាយវិញ ពីព្រោះគេបានឃើញកេរខ្មាសនាងហើយ នាងកំពុងតែថ្ងូរ ហើយបែរថយក្រោយ
បរិទេវ 1:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រាមានទុក្ខវេទនា តែលតោល យេរូសាឡឹមនឹកឃើញអ្វីៗដ៏ថ្លៃថ្នូរ ដែលនាងធ្លាប់មានកាលពីមុន។ ពេលប្រជាជនរបស់នាងធ្លាក់ ក្នុងកណ្ដាប់ដៃសត្រូវ គ្មាននរណាមកជួយទេ បច្ចាមិត្តបានឃើញ ហើយនាំគ្នាសើចចំអក ព្រោះនាងត្រូវវិនាសបាត់បង់។ យេរូសាឡឹមប្រព្រឹត្តអំពើបាបជាច្រើន ហេតុនេះហើយបានជានាងក្លាយទៅ ជាមិនបរិសុទ្ធ* អស់អ្នកដែលធ្លាប់តែសរសើរនាងកាលពីមុន បែរជានាំគ្នាមើលងាយនាង ដោយឃើញនាងនៅខ្លួនទទេ នាងយំថ្ងូរ ហើយដកខ្លួនថយ។
បរិទេវ 1:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រារងទុក្ខវេទនា ហើយលំបាក នោះក្រុងយេរូសាឡិមនឹកចាំពីសេចក្ដីដ៏ល្អទាំងប៉ុន្មាន ដែលធ្លាប់មានពីកាលដើម ក្នុងកាលដែលជនទាំងឡាយបានធ្លាក់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ឥតមានអ្នកណាជួយសោះ នោះពួកខ្មាំងសត្រូវបានឃើញនាង ហើយបានចំអកឲ្យពីដំណើរដែលនាងឈប់ផ្អាកនៅ ក្រុងយេរូសាឡិមបានធ្វើបាបយ៉ាងធ្ងន់ ហេតុនោះបានជាត្រូវត្រឡប់ដូចជារបស់ស្មោកគ្រោក អស់អ្នកដែលធ្លាប់លើកមុខនាង ឥឡូវគេមើលងាយវិញ ពីព្រោះគេបានឃើញកេរខ្មាសនាងហើយ អើ នាងកំពុងតែថ្ងូរ ហើយបែរថយក្រោយ