យូដាស 1:4-6

យូដាស 1:4-6 គខប

ដ្បិត​មាន​អ្នក​ខ្លះ​បាន​បន្លំ​ខ្លួន​ចូល​មក​ក្នុង​ចំណោម​បងប្អូន ពួក​គេ​ជា​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជា‌ម្ចាស់ ពួក​គេ​បាន​បង្ខូច​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង ឲ្យ​ក្លាយ​ទៅ​ជា​រឿង​អាស‌អាភាស ហើយ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌យេស៊ូ‌គ្រិស្ត* ជា​ចៅហ្វាយ និង​ជា​ព្រះ‌អម្ចាស់​តែ​មួយ​គត់​របស់​យើង​ដែរ។ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស ដូច​មាន​ចែង​ទុក​ជា​មុន តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ។ បងប្អូន​បាន​ជ្រាប​សេចក្ដី​ទាំង​នេះ​រួច​ស្រេច​ហើយ តែ​ខ្ញុំ​ចង់​រំឭក​បងប្អូន​ថា ក្រោយ​ពេល​ដែល​ព្រះ‌អម្ចាស់​បាន​សង្គ្រោះ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ឲ្យ​ចេញ​ផុត​ពី​ស្រុក​អេស៊ីប​មក ព្រះអង្គ​បាន​ធ្វើ​ឲ្យ​អ្នក​មិន​ព្រម​ជឿ​ត្រូវ​វិនាស​អន្តរាយ។ រីឯ​ពួក​ទេវតា* ដែល​ពុំ​បាន​រក្សា​ឋានៈ​របស់​ខ្លួន តែ​បែរ​ជា​បោះ​បង់​ចោល​លំ‌នៅ​របស់​ខ្លួន​ផ្ទាល់​ទៅ​វិញ​នោះ ព្រះ‌ជា‌ម្ចាស់​បាន​ឃុំ​គេ​ទុក​ក្នុង​ទី​ងងឹត ហើយ​គេ​នៅ​ជាប់​ចំណង​អស់‌កល្ប​ជានិច្ច រង់‌ចាំ​ថ្ងៃ​ដ៏​អស្ចារ្យ​ដែល​ព្រះ‌ជា‌ម្ចាស់​នឹង​វិនិច្ឆ័យ​ទោស។