យ៉ូស្វេ 23:1-3
យ៉ូស្វេ 23:1-3 គខប
ព្រះអម្ចាស់ប្រោសប្រទានឲ្យប្រជាជនអ៊ីស្រាអែលរួចពីខ្មាំងសត្រូវទាំងឡាយដែលនៅជុំវិញ និងមានសុខសន្តិភាព។ ជាយូរឆ្នាំក្រោយមកទៀត លោកយ៉ូស្វេមានវ័យចាស់ជរា លោកបានកោះហៅជនជាតិអ៊ីស្រាអែលទាំងអស់ គឺទាំងក្រុមព្រឹទ្ធាចារ្យ ទាំងក្រុមអ្នកដឹកនាំ ទាំងក្រុមចៅក្រម និងនាយក្រុម មកផ្ដែផ្ដាំថា៖ «ឥឡូវនេះ ខ្ញុំមានវ័យចាស់ជរាហើយ អ្នករាល់គ្នាបានឃើញកិច្ចការទាំងប៉ុន្មានដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានប្រព្រឹត្តចំពោះប្រជាជាតិទាំងនោះសម្រាប់អ្នករាល់គ្នា ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានប្រយុទ្ធ ដើម្បីអ្នករាល់គ្នា។

