យ៉ូស្វេ 23:1-3

យ៉ូស្វេ 23:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ពេល​ជា​យូរ​ក្រោយមក កាល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ពួក​អ៊ីស្រា‌អែលបាន​ស្រាក​ស្រាន្ត​ពី​ខ្មាំង​សត្រូវ​ទាំង​អស់​នៅ​ជុំ‌វិញ នោះ​លោក​យ៉ូស្វេ​មាន​វ័យ​ចាស់​ជរា​ហើយ លោក​យ៉ូស្វេ​បាន​កោះ​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ពួក​ចាស់​ទុំ ពួក​មេដឹក​នាំ ពួក​ចៅ‌ក្រម និង​ពួក​នាយករបស់​គេ​ឲ្យ​មក ហើយ​មាន​ប្រសាសន៍ទៅ​គេ​ថា៖ «ឥឡូវ​នេះ ខ្ញុំ​មាន​វ័យ​ចាស់​ជរា​ហើយ អ្នក​រាល់​គ្នា​ក៏​បាន​ឃើញ​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នករាល់​គ្នា បាន​ធ្វើ​ដល់​សាសន៍​ទាំង​ប៉ុន្មាន​នេះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដ្បិតគឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះរបស់​អ្នក​រាល់​គ្នា​ហើយ ដែល​បានប្រយុទ្ធដើម្បី​អ្នក​រាល់​គ្នា។

ចែក​រំលែក
អាន យ៉ូស្វេ 23

យ៉ូស្វេ 23:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​រួច​ពី​ខ្មាំង​សត្រូវ​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ និង​មាន​សុខ​សន្តិ‌ភាព។ ជា​យូរ​ឆ្នាំ​ក្រោយ​មក​ទៀត លោក​យ៉ូស្វេ​មាន​វ័យ​ចាស់​ជរា លោក​បាន​កោះ​ហៅ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ គឺ​ទាំង​ក្រុម​ព្រឹទ្ធា‌ចារ្យ ទាំង​ក្រុម​អ្នក​ដឹក​នាំ ទាំង​ក្រុម​ចៅ‌ក្រម និង​នាយ​ក្រុម មក​ផ្ដែ‌ផ្ដាំ​ថា៖ «ឥឡូវ​នេះ ខ្ញុំ​មាន​វ័យ​ចាស់​ជរា​ហើយ អ្នក​រាល់​គ្នា​បាន​ឃើញ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជាតិ​ទាំង​នោះ​សម្រាប់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រយុទ្ធ ដើម្បី​អ្នក​រាល់​គ្នា។

ចែក​រំលែក
អាន យ៉ូស្វេ 23

យ៉ូស្វេ 23:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ពេល​ក្រោយ​ជា​យូរ​មក កាល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​ពួក​អ៊ីស្រាអែល មាន​សេចក្ដី​ស្រាក‌ស្រាន្ត​ពី​ខ្មាំង​សត្រូវ​ទាំង​អស់​នៅ​ជុំវិញ ឯ​យ៉ូស្វេ​លោក​ក៏​ចាស់ មាន​វ័យ​ចំរើន​ច្រើន​ណាស់​ហើយ នោះ​លោក​ហៅ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ព្រម​ទាំង​ពួក​ចាស់‌ទុំ ពួក​មេ នឹង​ពួក​ចៅ‌ក្រម ហើយ​ពួក​នាយក​របស់​គេ​មក​ប្រាប់​ថា អញ​ចាស់​ហើយ ក៏​មាន​វ័យ​ចំរើន​ច្រើន​ណាស់​ផង ឯ​ឯង​រាល់​គ្នា​បាន​ឃើញ​គ្រប់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ធ្វើ​ដល់​សាសន៍​ទាំង​ប៉ុន្មាន​នេះ ដោយ​ព្រោះ​ឯង​រាល់​គ្នា​ហើយ ដ្បិត​គឺ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​បាន​ច្បាំង​ជំនួស​ឯង

ចែក​រំលែក
អាន យ៉ូស្វេ 23