លោកយ៉ូស្វេ ជាកូនរបស់លោកនូន ចាត់បុរសពីរនាក់យ៉ាងសម្ងាត់ ឲ្យចេញពីជំរំស៊ីទីម ទៅស៊ើបការណ៍។ លោកមានប្រសាសន៍ថា៖ «ចូរទៅពិនិត្យមើលស្រុកនោះ និងក្រុងយេរីខូផង!»។ អ្នកទាំងពីរនាំគ្នាចេញដំណើរឆ្ពោះទៅក្រុងយេរីខូ ហើយចូលទៅស្នាក់នៅផ្ទះរបស់ស្រីពេស្យាម្នាក់ឈ្មោះនាងរ៉ាហាប។ មានគេទូលស្ដេចក្រុងយេរីខូថា៖ «យប់នេះ មានពួកអ៊ីស្រាអែលចូលមកក្នុងទីក្រុង ដើម្បីស៊ើបការណ៍»។ ស្ដេចក្រុងយេរីខូចាត់គេឲ្យទៅប្រាប់នាងរ៉ាហាបថា៖ «ចូរនាំពួកដែលបានចូលមកស្នាក់នៅក្នុងផ្ទះនាងចេញមក ដ្បិតគេមកស៊ើបការណ៍នៅស្រុកទាំងមូល»។ ប៉ុន្តែ ស្ត្រីនោះបាននាំបុរសទាំងពីរទៅលាក់ រួចពោលថា៖ «ចា៎សលោក! ពួកនោះបានមកផ្ទះនាងខ្ញុំមែន តែនាងខ្ញុំមិនដឹងថាពួកគេមកពីណាឡើយ។
អាន យ៉ូស្វេ 2
ស្ដាប់នូវ យ៉ូស្វេ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 2:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ