យ៉ូស្វេ 2:1-4

យ៉ូស្វេ 2:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន បាន​ចាត់​បុរស​ពីរ​នាក់​យ៉ាង​សម្ងាត់ ឲ្យ​ចេញ​ពី​ស៊ីទីម ទៅ​ស៊ើប​ការណ៍ ដោយ​ប្រាប់​ថា៖ «ចូរ​ទៅ​សង្កេត​មើល​ស្រុក​នោះ និង​ក្រុង​យេរីខូរ​ផង»។ គេ​ក៏​ចេញ​ទៅ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ស្រីពេស្យា​ម្នាក់ ឈ្មោះ​រ៉ាហាប ។ មាន​គេ​ទូល​ដល់​ស្តេច​ក្រុង​យេរីខូរ​ថា៖ «មើល៍ នៅ​យប់​នេះ មាន​ពួក​អ៊ីស្រា‌អែល​ខ្លះ​បាន​ចូល​មក ដើម្បី​សង្កេត​មើល​ស្រុក​នេះ»។ ពេល​នោះ ស្តេច​ក្រុង​យេរីខូរ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ជួប​នាង​រ៉ាហាប ប្រាប់​ថា៖ «ចូរ​នាំ​មនុស្ស​ដែល​បាន​ចូល​មក​ឯ​នាង គឺ​អ្នក​ដែល​ចូល​មក​ក្នុង​ផ្ទះ​នាង​ចេញ​មក ដ្បិត​គេ​បាន​មក​សង្កេត​មើល​ស្រុក​នេះទាំង​មូល»។ ប៉ុន្ដែ ស្ត្រី​នោះ​បាន​នាំបុរស​ពីរ​នាក់​នោះ​ទៅ​លាក់​ទុក រួច​ប្រាប់​ថា៖ «មាន​មនុស្ស​មក​ឯនាង​ខ្ញុំ​មែន តែ​នាង​ខ្ញុំ​មិន​បាន​ដឹងថា​គេ​មក​ពី​ណា​ទេ។

ចែក​រំលែក
អាន យ៉ូស្វេ 2

យ៉ូស្វេ 2:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ចាត់​បុរស​ពីរ​នាក់​យ៉ាង​សម្ងាត់ ឲ្យ​ចេញ​ពី​ជំរំ​ស៊ីទីម ទៅ​ស៊ើប‌ការណ៍។ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ពិនិត្យ​មើល​ស្រុក​នោះ និង​ក្រុង​យេរីខូ​ផង!»។ អ្នក​ទាំង​ពីរ​នាំ​គ្នា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរីខូ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ផ្ទះ​របស់​ស្រី​ពេស្យា​ម្នាក់​ឈ្មោះ​នាង​រ៉ាហាប។ មាន​គេ​ទូល​ស្ដេច​ក្រុង​យេរីខូ​ថា៖ «យប់​នេះ មាន​ពួក​អ៊ីស្រា‌អែល​ចូល​មក​ក្នុង​ទីក្រុង ដើម្បី​ស៊ើប‌ការណ៍»។ ស្ដេច​ក្រុង​យេរីខូ​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​នាង​រ៉ាហាប​ថា៖ «ចូរ​នាំ​ពួក​ដែល​បាន​ចូល​មក​ស្នាក់​នៅ​ក្នុង​ផ្ទះ​នាង​ចេញ​មក ដ្បិត​គេ​មក​ស៊ើប‌ការណ៍​នៅ​ស្រុក​ទាំង​មូល»។ ប៉ុន្តែ ស្ត្រី​នោះ​បាន​នាំ​បុរស​ទាំង​ពីរ​ទៅ​លាក់ រួច​ពោល​ថា៖ «ចា៎ស​លោក! ពួក​នោះ​បាន​មក​ផ្ទះ​នាង​ខ្ញុំ​មែន តែ​នាង​ខ្ញុំ​មិន​ដឹង​ថា​ពួក​គេ​មក​ពី​ណា​ឡើយ។

ចែក​រំលែក
អាន យ៉ូស្វេ 2

យ៉ូស្វេ 2:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យ៉ូស្វេ ជា​កូន​នុន លោក​ចាត់​អ្នក​ស៊ើប​ការ​សំងាត់​២​នាក់ ឲ្យ​ចេញ​ពី​ស៊ីទីម​ទៅ ដោយ​ប្រាប់​ថា ចូរ​ទៅ​សង្កេត​មើល​ស្រុក​នោះ នឹង​ក្រុង​យេរីខូរ​ផង គេ​ក៏​ចេញ​ទៅ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ស្រី​សំផឹង​ម្នាក់ ឈ្មោះ​រ៉ាហាប ខណៈ​នោះ មាន​គេ​ទូល​ដល់​ស្តេច​ក្រុង​យេរីខូរ​ថា មើល នៅ​យប់​នេះ មាន​មនុស្ស​សាសន៍​អ៊ីស្រាអែល​ខ្លះ​បាន​ចូល​មក ដើម្បី​នឹង​សង្កេត​មើល​ស្រុក​នេះ នោះ​ស្តេច​ក្រុង​យេរីខូរ​ក៏​ចាត់​គេ​ឲ្យ​ទៅ​បង្គាប់​រ៉ាហាប​ថា ចូរ​នាំ​មនុស្ស​ដែល​ចូល​មក​ស្នាក់​នៅ​ផ្ទះ​ឯង​នោះ​ចេញ​មក ដ្បិត​គេ​បាន​មក ដើម្បី​នឹង​ដើរ​សង្កេត​មើល​ពេញ​ក្នុង​ស្រុក​នេះ តែ​នាង​បាន​នាំ​យក​មនុស្ស​២​នាក់​នោះ​ទៅ​លាក់​ទុក រួច​ប្រាប់​ថា មាន​មនុស្ស​មក​ឯ​ខ្ញុំ​មែន តែ​ខ្ញុំ​ឥត​បាន​ដឹង​ជា​មក​ពី​ណា​ទេ

ចែក​រំលែក
អាន យ៉ូស្វេ 2