ពេលនោះ ព្រះអម្ចាស់ចាត់ត្រីមួយយ៉ាងធំឲ្យមកលេបលោកយ៉ូណាស លោកក៏ស្ថិតនៅក្នុងពោះត្រីនោះ អស់រយៈពេលបីថ្ងៃបីយប់។ នៅក្នុងពោះត្រី លោកអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក។ លោកពោលថា៖ «ពេលទូលបង្គំមានអាសន្ន ទូលបង្គំអង្វររកព្រះអម្ចាស់ ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំវិញ។ នៅក្នុងស្ថានមច្ចុរាជ ទូលបង្គំស្រែកហៅព្រះអង្គជួយ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យរបស់ទូលបង្គំ។ ព្រះអង្គបោះទូលបង្គំមកក្នុងបាតសមុទ្រ ដ៏សែនជ្រៅ ទឹកមករួបរឹតជុំវិញខ្លួនប្រាណទូលបង្គំ។ ព្រះអង្គក៏បញ្ជាឲ្យទឹករលកហូរបក់បោក មកលើទូលបង្គំដែរ។
អាន យ៉ូណាស 2
ស្ដាប់នូវ យ៉ូណាស 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូណាស 2:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ