យ៉ូណាស 2:1-4

យ៉ូណាស 2:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ហោរា​យ៉ូណាស​ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន នៅ​ក្នុង​ពោះ​ត្រី។ លោក​ទូល​ថា៖ «ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទុក្ខ​លំបាក​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ក៏​បាន​ឆ្លើយ​មក​ទូល‌បង្គំ​ហើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ នៅ​ក្នុង​ពោះ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ព្រះ‌អង្គ​បាន​ឮ​សំឡេង​របស់​ទូល‌បង្គំ។ ដ្បិត​ព្រះ‌អង្គ​បាន​បោះ​ទូល‌បង្គំ​ទៅ​ក្នុង​ទី​ជម្រៅ គឺ​ចុះ​ទៅ​ក្នុង​ផ្ទៃ​នៃ​សមុទ្រ ទឹក​បាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ទូល‌បង្គំ ហើយ​រលក​ទាំង​ប៉ុន្មាន និង​អស់​ទាំង​ខ្សែ​ទឹក​របស់​ព្រះ‌អង្គ​បាន​ហូរ​ពី​លើ​ទូល‌បង្គំ។ ទូល‌បង្គំ​បាន​ពោល​ថា ទូល‌បង្គំ​ត្រូវ​បោះ​ចោល​ពី​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ហើយ ប៉ុន្តែ ទូល‌បង្គំ​នឹង​មើល​ទៅ​ឯ ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ

ចែក​រំលែក
អាន យ៉ូណាស 2

យ៉ូណាស 2:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះ‌អម្ចាស់​ចាត់​ត្រី​មួយ​យ៉ាង​ធំ​ឲ្យ​មក​លេប​លោក​យ៉ូណាស លោក​ក៏​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​នោះ អស់​រយៈ​ពេល​បី​ថ្ងៃ​បី​យប់។ នៅ​ក្នុង​ពោះ​ត្រី លោក​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក។ លោក​ពោល​ថា៖ «ពេល​ទូលបង្គំ​មាន​អាសន្ន ទូលបង្គំ​អង្វរ​រក​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ។ នៅ​ក្នុង​ស្ថាន​មច្ចុរាជ ទូលបង្គំ​ស្រែក​ហៅ​ព្រះអង្គ​ជួយ ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​ទូលបង្គំ។ ព្រះអង្គ​បោះ​ទូលបង្គំ​មក​ក្នុង​បាត​សមុទ្រ ដ៏​សែន​ជ្រៅ ទឹក​មក​រួប‌រឹត​ជុំ‌វិញ​ខ្លួន​ប្រាណ​ទូលបង្គំ។ ព្រះអង្គ​ក៏​បញ្ជា​ឲ្យ​ទឹក​រលក​ហូរ​បក់​បោក មក​លើ​ទូលបង្គំ​ដែរ។

ចែក​រំលែក
អាន យ៉ូណាស 2

យ៉ូណាស 2:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ព្រះ‌យេហូវ៉ា ទ្រង់​បំរុង​ឲ្យ​មាន​ត្រី​១​យ៉ាង​ធំ​សំរាប់​នឹង​លេប​យ៉ូណាស​ទៅ ហើយ​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​នោះ គ្រប់​៣​ថ្ងៃ​៣​យប់ ក្នុង​រវាង​នោះ យ៉ូណាស​ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន ពី​ក្នុង​ពោះ​ត្រី លោក​ទូល​ថា ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទុក្ខ​លំបាក​របស់​ទូលបង្គំ ទ្រង់​ក៏​បាន​ឆ្លើយ​មក​ទូលបង្គំ​ហើយ ទូលបង្គំ​បាន​អំពាវ‌នាវ នៅ​ក្នុង​ពោះ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទ្រង់​បាន​ឮ​សំឡេង​របស់​ទូលបង្គំ ដ្បិត​ទ្រង់​បាន​បោះ​ទូលបង្គំ​ទៅ​ក្នុង​ទី​ជំរៅ គឺ​ចុះ​ទៅ​ក្នុង​ផ្ទៃ​នៃ​សមុទ្រ ទឹក​បាន​នៅ​ព័ទ្ធ​ជុំវិញ​ទូលបង្គំ ហើយ​រលក​ទាំង​ប៉ុន្មាន នឹង​អស់​ទាំង​ខ្សែ​ទឹក​របស់​ទ្រង់​បាន​ហូរ​ពី​លើ​ទូលបង្គំ

ចែក​រំលែក
អាន យ៉ូណាស 2