យ៉ូណាស 1:4-9

យ៉ូណាស 1:4-9 គខប

ប៉ុន្តែ ព្រះ‌អម្ចាស់​បាន​បញ្ជា​ឲ្យ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​មក​លើ​សមុទ្រ បង្កើត​ជា​ព្យុះ បណ្ដាល​ឲ្យ​សំពៅ​ស្ទើរ​តែ​នឹង​បែក​បាក់។ អ្នក​សំពៅ​ភ័យ​ខ្លាច​ណាស់ ម្នាក់ៗ​បន់​ព្រះ​របស់​ពួក​គេ​រៀងៗ​ខ្លួន ហើយ​គេ​បោះ​បរិក្ខារ​ផ្សេងៗ​ដែល​មាន​នៅ​ក្នុង​សំពៅ​ចោល​ទៅ​ក្នុង​សមុទ្រ ដើម្បី​ឲ្យ​សំពៅ​ស្រាល។ រីឯ​លោក​យ៉ូណាស​វិញ លោក​ចុះ​ទៅ​សម្រាន្ដ​លង់‌លក់​នៅ​បាត​សំពៅ។ ពេល​នោះ នាយ​សំពៅ​មក​រក​លោក​សួរ​ថា៖ «ម្ដេច​ក៏​លោក​សម្រាន្ដ​លក់​ដូច្នេះ? សូម​ក្រោក​ឡើង ទូល‌អង្វរ​ព្រះ​របស់​លោក​ទៅ ក្រែង​លោ​ព្រះអង្គ​អាណិត‌អាសូរ​ជួយ​ពួក​យើង​ឲ្យ​រួច​ផុត​ពី​សេចក្ដី​វិនាស»។ ពួក​អ្នក​សំពៅ​និយាយ​គ្នា​ថា៖ «មក៍! យើង​នាំ​គ្នា​ចាប់​ឆ្នោត ដើម្បី​ឲ្យ​ដឹង​ថា តើ​នរណា​ជា​អ្នក​បង្ក​អន្តរាយ​ដល់​ពួក​យើង​ដូច្នេះ?»។ ពួក​គេ​ក៏​នាំ​គ្នា​ចាប់​ឆ្នោត ហើយ​ប៉ះ​ចំ​លើ​លោក​យ៉ូណាស។ ពួក​គេ​សួរ​លោក​យ៉ូណាស​ថា៖ «លោក​ជា​អ្នក​បង្ក​អន្តរាយ​ដល់​ពួក​យើង សូម​ប្រាប់​យើង​មើល៍​ថា តើ​លោក​ធ្វើ​អ្វី? លោក​ម​ក​ពី​ណា? ស្រុក​លោក​នៅ​ឯ​ណា? លោក​ជា​ជន‌ជាតិ​អ្វី?»។ លោក​យ៉ូណាស​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​ជា​ជន‌ជាតិ​ហេប្រឺ ខ្ញុំ​គោរព​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* ព្រះអង្គ​បាន​បង្កើត​សមុទ្រ និង​ដី​គោក»។