ស្រកាដ៏សង្ហា ហើយមាំរបស់វា តភ្ជាប់គ្នា ទៅវិញទៅមកយ៉ាងស្អិតល្មួត។ ស្រការបស់វានៅភ្ជាប់គ្នាយ៉ាងជិត សូម្បីតែខ្យល់ក៏ពុំអាចឆ្លងកាត់បានផង។ ស្រកានីមួយៗតភ្ជាប់គ្នាយ៉ាងមាំ ដែលពុំអាចបំបែកចេញពីគ្នាបានឡើយ។ កាលណាវាព្រួសទឹកចេញមក នោះមានបែកជាពន្លឺ ភ្នែករបស់វាភ្លឺដូចជាពេលថ្ងៃរះ។ មានភ្លើងចេញពីមាត់របស់វា ហើយផ្កាភ្លើងក៏ហើរចេញមកដែរ។ មានផ្សែងហុយចេញតាមច្រមុះរបស់វា ដូចផ្សែងហុយចេញពីថ្លាងដែលកំពុងពុះ។ ខ្យល់ដង្ហើមរបស់វាអាចបង្កាត់ភ្លើងបាន ហើយក៏មានអណ្ដាតភ្លើងផុសចេញពី ក្នុងមាត់របស់វាដែរ។ ករបស់វាមានកម្លាំងណាស់ ធ្វើឲ្យអស់អ្នកដែលឃើញវា ចូលមកជិត ភ័យខ្លាចជាខ្លាំង។ សាច់ស្រទាប់របស់វានៅជាប់គ្នាយ៉ាងរឹងមាំ ដែលមិនអាចផ្ដាច់ចេញពីគ្នាបានទេ។ បេះដូងរបស់វារឹងដូចដុំថ្ម គឺរឹងដូចត្បាល់ថ្ម។
អាន យ៉ូប 41
ស្ដាប់នូវ យ៉ូប 41
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 41:15-24
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ