លោកយ៉ូបអើយ សូមត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះ សូមនៅស្ងៀម ហើយរិះគិតអំពីស្នាព្រះហស្ដ ដ៏អស្ចារ្យរបស់ព្រះអង្គ! សូមលោកសង្កេតឲ្យច្បាស់ថា តើព្រះជាម្ចាស់បញ្ជាធម្មជាតិទាំងនោះ និងបញ្ចេញផ្លេកបន្ទោរពីពពករបស់ព្រះអង្គ តាមរបៀបណា? តើលោកដឹងឬទេថា ពពករក្សាលំនឹង នៅក្នុងអាកាសវេហាស៍ ដោយរបៀបណា? ទាល់តែអ្នកមានប្រាជ្ញាប្រសើរឥតខ្ចោះ ទើបសម្រេចការអស្ចារ្យបែបនេះបាន។ ពេលធាតុអាកាសហប់ ដោយសារខ្យល់ក្ដៅបក់មកពីទិសខាងត្បូង នោះលោកក៏ក្ដៅស្អុះស្អាប់ទៅហើយ ដូច្នេះ តើលោកអាចជួយព្រះជាម្ចាស់ ដើម្បីលាតសន្ធឹងអាកាសវេហាស៍ ដែលរឹងដូចកញ្ចក់ដ៏ភ្លឺរលើបបានដែរឬ?
អាន យ៉ូប 37
ស្ដាប់នូវ យ៉ូប 37
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 37:14-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ