យ៉ូប 37:14-18

យ៉ូប 37:14-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​លោក​យ៉ូប​អើយ សូម​ស្តាប់​សេចក្ដី​នេះ​ចុះ សូម​ឈរ​ឲ្យ​នឹង ហើយ​ពិចារ‌ណា អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​សិន។ តើ​លោក​ជ្រាប​ពី​ព្រះ​ដាក់​កម្រិត​របស់​ទាំង​នោះ ជា​យ៉ាង​ណា ពី​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផ្លេក‌បន្ទោរ នៃ​ពពក​ព្រះ‌អង្គ​ភ្លឺ​ផ្លេកៗ​ដូច​ម្តេច​ឬ​ទេ? តើ​លោក​យល់​ពី​ទម្ងន់​នៃ​ពពក​ជា​យ៉ាង​ណា គឺ​ជា​កិច្ច‌ការ​អស្ចារ្យ​របស់​ព្រះ ដ៏​មាន​តម្រិះ​សព្វ​គ្រប់​ឬ​ទេ? តើ​លោក​ជ្រាប​ពី​ហេតុ​អ្វី ដែល​សម្លៀក‌បំពាក់​លោក​ក្តៅ​ពេក ក្នុង​កាល​ដែល​ផែនដី​ស្ងប់ ដោយ​ខ្យល់​បក់​មក​ពី​ខាង​ត្បូង​ឬ? តើ​លោក​អាច​នឹង​ជួយ​ព្រះ‌អង្គ​ក្នុង​ការ​ផែ​ផ្ទៃ​មេឃ រឹង​ជាង​ផែន​កញ្ចក់​សិត​បាន​ឬ​ទេ?

ចែក​រំលែក
អាន យ៉ូប 37

យ៉ូប 37:14-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូប​អើយ សូម​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ទាំង​នេះ សូម​នៅ​ស្ងៀម ហើយ​រិះគិត​អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​អស្ចារ្យ​របស់​ព្រះអង្គ! សូម​លោក​សង្កេត​ឲ្យ​ច្បាស់​ថា តើ​ព្រះ‌ជាម្ចាស់​បញ្ជា​ធម្ម‌ជាតិ​ទាំង​នោះ និង​បញ្ចេញ​ផ្លេក​បន្ទោរ​ពី​ពពក​របស់​ព្រះអង្គ តាម​របៀប​ណា? តើ​លោក​ដឹង​ឬ​ទេ​ថា ពពក​រក្សា​លំនឹង នៅ​ក្នុង​អាកាស‌វេហាស៍ ដោយ​របៀប​ណា? ទាល់​តែ​អ្នក​មាន​ប្រាជ្ញា​ប្រសើរ​ឥត​ខ្ចោះ ទើប​សម្រេច​ការ​អស្ចារ្យ​បែប​នេះ​បាន។ ពេល​ធាតុ​អាកាស​ហប់ ដោយ‌សារ​ខ្យល់​ក្ដៅ​បក់​មក​ពី​ទិស​ខាង​ត្បូង នោះ​លោក​ក៏​ក្ដៅ​ស្អុះ‌ស្អាប់​ទៅ​ហើយ ដូច្នេះ តើ​លោក​អាច​ជួយ​ព្រះ‌ជាម្ចាស់ ដើម្បី​លាត​សន្ធឹង​អាកាស‌វេហាស៍ ដែល​រឹង​ដូច​កញ្ចក់​ដ៏​ភ្លឺ​រលើប​បាន​ដែរ​ឬ?

ចែក​រំលែក
អាន យ៉ូប 37

យ៉ូប 37:14-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​យ៉ូប​អើយ សូម​ស្តាប់​សេចក្ដី​នេះ​ចុះ សូម​ឈរ​ឲ្យ​នឹង ហើយ​ពិចារណា​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​សិន តើ​លោក​ជ្រាប ពី​ព្រះ‌ទ្រង់​ដាក់​កំរិត​របស់​ទាំង​នោះ ជា​យ៉ាង​ណា ពី​ទ្រង់​ធ្វើ​ឲ្យ​ផ្លេក‌បន្ទោរ​នៃ​ពពក​ទ្រង់​ភ្លឺ‌ផ្លេកៗ​ដូច​ម្តេច​ឬ​ទេ តើ​លោក​យល់​ពី​ទំងន់​នៃ​ពពក​ជា​យ៉ាង​ណា គឺ​ជា​កិច្ច‌ការ​អស្ចារ្យ​របស់​ព្រះ​ដ៏​មាន​ដំរិះ​សព្វ​គ្រប់​ឬ​ទេ តើ​លោក​ជ្រាប​ឬ ពី​ហេតុ​អ្វី​ដែល​សំលៀក‌បំពាក់​លោក​ក្តៅ​ពេក ក្នុង​កាល​ដែល​ផែនដី​ស្ងប់​ដោយ​ខ្យល់​បក់​មក​ពី​ខាង​ត្បូង តើ​លោក​អាច​នឹង​ជួយ​ទ្រង់​ក្នុង​ការ​ផែ​ផ្ទៃ​មេឃ​ដែល​រឹង​ជាង​ផែន​កញ្ចក់​សិត​បាន​ឬ​ទេ

ចែក​រំលែក
អាន យ៉ូប 37